ព័ត៌មានអន្ដរជាតិ
តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ
បច្ចុប្បន្ននេះ ភពផែនដីកំពុងតែញាំញីដោយជម្លោះ និងគ្រោះមហន្តរាយធម្មជាតិ ដែលសុទ្ធតែបង្កឡើងដោយស្នាដៃមនុស្សខ្លួនឯង ហើយកាលពីអតីតកាល មានគ្រូទាយជាច្រើននាក់ បានទស្សន៍ទាយអំពី ថ្ងៃអវសានពិភពលោក។ យ៉ាងណា ត្បិតមិនមែនជាគ្រូទាយ តែអ្នកប្រាជ្ញរូបវិទ្យានិងគណិតវិទូដ៏ល្បីល្បាញសញ្ជាតិអង់គ្លេសគឺ អ៊ីសាក់ ញូវតុន ក៏ធ្លាប់ចេញការព្យាករផងដែរអំពីទីបញ្ចប់ពិភពលោក ហើយវានៅសល់ពេលមិនយូរទៀតទេ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Unilad កាលពីថ្ងៃសុក្រទី២៦ខែកក្កដាឆ្នាំ២០២៤។

តាមពិតទៅ នៅសតវត្សរ៍ទី១៨ លោក ញូវតុន បានធ្វើការព្យាករចំពោះរឿងជាច្រើន ហើយរឿងមួយដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ ការព្យាករអំពីទីបញ្ចប់នៃអរិយធម៌មនុស្សលោកតែម្តង។
ក្នុងនាមជាគ្រិស្តបរិស័ទ ញូវតុន បានបង្កើតទ្រឹស្ដី ដោយដកស្រង់ចេញពីព្រះគម្ពីរ Book of Daniel ហើយគុណគូរអំពីហេតុការណ៍ដែលនឹងកើតឡើងនាពេលខាងមុខ។

តាមទ្រឹស្តីរបស់លោក ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តសម័យទំនើប យកមកបកស្រាយនិងពន្យល់ច្បាស់ៗគឺថា ពិភពលោក នឹងត្រូវបញ្ចប់នៅឆ្នាំ២០៦០ ឬអាចមានករណីពិសេសដែលវានឹងបញ្ចប់លឿនជាងនេះទៀត។
ពាក់ព័ន្ធរឿងនេះ ប្រវត្តិវិទូឈ្មោះ Andrei Tapalaga និយាយថា ទីបញ្ចប់នៃពិភពលោក ដែល ញូវតុន កំពុងសំដៅទៅនោះ គឺផ្អែកលើព្រះគម្ពីរ Book of Daniel ដែលថា នោះជាពេល ព្រះយេស៊ូវ វិលត្រឡប់មកវិញហើយនាំយកមកនូវសន្តិភាព សម្រាប់ពិភពលោកនិងគ្រប់គ្រងពេញមួយសហស្សវត្សរ៍។ ព្រះយេស៊ូវ នឹងដុតបំផ្លាញអស់អ្នកដែលបង្ខូចសាសនាគ្រិស្ត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការព្យាកររបស់ ញូវតុន ប៉ុណ្ណោះ ហើយរឿងពិតក៏មិនអាចកើតឡើងដូចនេះបានដែរ។ តួយ៉ាងដូចជាទំនាយរបស់លោកយាយពិការភ្នែក Baba Vanga អ៊ីចឹង ដែលទំនាយរបស់គាត់ខ្លះ បានក្លាយជាការពិតមែន ប៉ុន្តែមិនមែនគ្រប់គ្នាត្រូវតែជឿនោះទេ ព្រោះអ្វីៗសុទ្ធតែមើលមិនឃើញដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ការសិក្សា៖ ៣ភាគ៤នៃទីក្រុងលើពិភពលោក កំពុងប្រឈម គ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?