ព័ត៌មានអន្ដរជាតិ
ថៃគ្រោងចេញវិធានការលើកទឹកចិត្តវិនិយោគ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់
ក្រុមប្រឹក្សាភិបាលនៃការវិនិយោគថៃ (BOI) បានឱ្យដឹងកាលពីថ្ងៃសុក្រថា មជ្ឈមណ្ឌលផលិតរថយន្តក្នុងស្រុកថៃ នឹងដាក់ជូនការលើកទឹកចិត្តវិនិយោគសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់ (សាកភ្លើង និងស៊ីសាំង) ដោយបន្ទាបពន្ធសម្រាប់រថយន្តកូនកាត់ចាប់ពីឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣២។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អគ្គលេខាធិកា BOI លោក Narit Therdsteerasukdi បាននិយាយអំពីប្រភេទរថយន្តកូនកាត់ថាជា «បច្ចេកវិទ្យាដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនី (EVs)»។
លោកបន្ថែមយ៉ាងដូច្នេះថា៖ «ប្រទេសថៃមានសមត្ថភាពក្លាយជាអ្នកផលិតរថយន្តកូនកាត់ដ៏សំខាន់ ហើយការគាំទ្រដល់ការផលិតរថយន្តកូនកាត់ នឹងជួយរក្សាផលិតកម្មគ្រឿងបន្លាស់រថយន្ត»។ លោកថា វិធានការលើកទឹកចិត្ត រំពឹងថានឹងទាក់ទាញការវិនិយោគចំនួន ៥០ ប៊ីលានបាត (១,៣៩ ប៊ីលានដុល្លារ)។

BOI បាននិយាយថា ពន្ធអាករសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់ នឹងបន្ទាបរយៈពេល ៥ ឆ្នាំ ចំពោះក្រុមហ៊ុនណាដែលដាក់ការវិនិយោគយ៉ាងហោចណាស់ ៣ ប៊ីលានបាតក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ហើយដាក់បញ្ជូលគ្រឿងបន្លាស់ថៃចូលទៅក្នុងផលិតកម្មរថយន្តរបស់ខ្លួន។
គួរគូសបញ្ជាក់ថា ថៃគឺជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតរថយន្ត និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ។ ការវិនិយោគថ្មីៗពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD (Build Your Dreams) និង Great Wall Motor កំពុងធ្វើឱ្យឧស្សាហកម្មរថយន្តថៃកាន់តែមានការប្រកួតប្រជែងទៅៗ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


