ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះត្រួតពិនិត្យមើលទីតាំងត្រូវស្ថាបនា អភិវឌ្ឍន៍ នៅក្នុងមូលដ្ឋាន
ភ្នំពេញ ៖ លោកអភិបាលខណ្ឌឫស្សីកែវ បានបន្តចុះត្រួតពិនិត្យមើលតាមទីតាំងត្រូវស្ថាបនា អភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានជាប់ជាប្រចាំ នេះជាការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌឫស្សីកែវ។

ជាក់ស្ដែងនាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ក្រុម១០ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ និងពិនិត្យមើលផ្លូវដែលនឹងស្ថាបនាចាក់បេតុងប្រវែង ៣៣០ម៉ែត្រ និងលូ ទទឹង៥.៥៤ម៉ែត្រ និងកម្រាស់ ១តឹកកន្លះ នាពេលខាងមុខ។

នាឱកាសនោះ លោកអភិបាលខណ្ឌ សូមបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរ អធ្យាស្រ័យយោគយល់ក្នុងពេលកំពុងសាងសង់ផ្លូវបេតុងថ្មីមួយខ្សែនេះ។

ប្រជាពលរដ្ឋរស់នៅតាមកំណាត់ផ្លូវដែលត្រូវស្ថាបនាជាផ្លូវបេតុង មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់អាជ្ញាធរ ដែលបានយកចិត្តទុកដាក់ការអភិវឌ្ឍមូលដ្ឋាន ត្បិតផ្លូវមួយនេះមានការលំបាកធ្វើដំណើរនារដូវវស្សារាល់ឆ្នាំ តែក្រោយពីស្ថាបនារួចនឹងលែងលំបាកដូចមុនទៀតហើយ ងាយស្រួលធ្វើដំណើរ និងរករបរទទួលទានចិញ្ចឹមជីវិតរាល់ថ្ងៃ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យការតាំងលក់ដូររបស់ប្រជាពលរដ្ឋ ត្រង់ចំណុចផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើងចាស់) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ដោយស្នើឲ្យអ្នកដូរ ត្រូវលក់ដូរលើចិញ្ចើមផ្លូវ ជៀសវាងដាក់លក់គ្មានរបៀបរៀបរយ នាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កកាតកក់ស្ទះចរាចរណ៍ក្នុងមូលដ្ឋានផងដែរ៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


