ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ អនុវត្តផែនការស្តារប្រឡាយអូរវែង ត្រៀមការពារការជន់លិចនារដូវវស្សា
កាលពីព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យការអនុវត្តផែនការស្តារប្រឡាយមេអូរវែង ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីពង្រឹងប្រព័ន្ធរំដោះទឹក និងត្រៀមការពារបញ្ហាទឹកលិចនារដូវវស្សាឆ្នាំថ្មីខាងមុខ។

នាឱកាស នៃការចុះពិនិត្យការងារនេះ មានការអមដំណើរដោយលោកអភិបាលរងខណ្ឌឫស្សីកែវ លោកប្រធានការិយាល័យសាធារណការ និងបរិស្ថានខណ្ឌ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ ផងដែរ។ ការចុះពិនិត្យផ្ទាល់នេះ ដើម្បីវាយតម្លៃពីវឌ្ឍនភាព នៃការស្តារប្រឡាយ ក៏ដូចជាណែនាំបន្ថែមដល់មន្ត្រីជំនាញ ឲ្យអនុវត្តការងារបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោក គន់ សោភា ដែលបានចូលរួមអមដំណើរ បានឲ្យដឹងថា រដ្ឋបាលខណ្ឌ បានដាក់គ្រឿងចក្រ «អេស្កាដៃវែង» ដើម្បីធ្វើការស្តារប្រឡាយអូរវែងនេះ ហើយគឺជាផ្នែកមួយ នៃផែនការធំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង ក្នុងការពង្រឹងប្រព័ន្ធលូ និងប្រឡាយរំដោះទឹកនៅតាមតំបន់សំខាន់ៗ ក្នុងរាជធានី។

លោកបញ្ជាក់ថា លោកអភិបាលរាជធានី បានណែនាំឲ្យរដ្ឋបាលខណ្ឌយកចិត្តទុកដាក់ខ្ពស់លើការថែទាំ ការសម្អាត និងការស្តារប្រព័ន្ធលូ ប្រឡាយ និងផ្លូវរំដោះទឹក ដើម្បីធានាថាប្រព័ន្ធទឹកអាចដំណើរការបានល្អ។

លោកបន្តថា ការស្តារប្រឡាយមេអូរវែង មិនត្រឹមតែជួយបង្កើនសមត្ថភាពរំដោះទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សោភ័ណភាពបរិស្ថាន និងបង្កើនអនាម័យក្នុងសហគមន៍ផងដែរ។ ជាមួយនឹងការអនុវត្តផែនការនេះ រដ្ឋបាលខណ្ឌឫស្សីកែវ រំពឹងថា នឹងអាចបញ្ចប់ការងារស្តារប្រឡាយឲ្យបានទាន់ពេលវេលា មុនពេលចូលដល់រដូវវស្សា។

គួរជម្រាបថា ជារៀងរាល់ឆ្នាំ មុនរដូវវស្សាខិតចូលមកដល់ រដ្ឋបាលខណ្ឌឫស្សីកែវ តែងតែដាក់គ្រឿងចក្រស្តាររាល់គ្រប់ប្រព័ន្ធរំដោះទឹកដែលមានសារៈសំខាន់បំផុតក្នុងការបញ្ចៀសការលិចលង់ក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និងកុំបោះសំរាមចូលក្នុងប្រឡាយ ឬប្រព័ន្ធលូ ដើម្បីជួយរក្សាឲ្យប្រព័ន្ធរំដោះទឹកដំណើរការបានល្អ និងរួមចំណែកក្នុងការការពារបញ្ហាទឹកលិចនៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


