បច្ចេកវិទ្យា
ទីបំផុត OPPO បើកបង្ហាញស្មាតហ្វូន AI ដំបូងបង្អស់លើ Reno12 Series 5G ជាមួយតម្លៃនឹកស្មានមិនដល់
ថ្ងៃទី27 ខែកក្កដា ឆ្នាំ2024 កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបៗជាច្រើនគួរឲ្យចាប់អារម្មណ៍ និងជាស្មាតហ្វូន AI ដំបូងបំផុតដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ នោះគឺ OPPO Reno12 Series 5G តែមួយគត់។

ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ថ្នាក់ដឹកនាំក្រុមហ៊ុន OPPO គ្រប់ជាន់ថ្នាក់ ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO និងតារាល្បីៗជាច្រើនរូប រួមទាំងម្ចាស់ហាងដែលជាដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។
OPPO បានបើកបង្ហាញស្មាតហ្វូនស៊េរីទំនើប Reno12 Series 5G រហូតដល់ទៅ 3 ម៉ូឌែលរូមមាន Reno12 5G | Reno12 F | Reno12 Pro 5G ដែលស្មាតហ្វូនទាំងនេះសុទ្ធតែមានចំណុចពិសេសៗរៀងខ្លួនជាមួយការអាប់ដេតផ្លាស់ប្តូររូបរាងឌីហ្សាញថ្មី សមត្ថភាពកាមេរ៉ា និងកម្លាំងម៉ាស៊ីន ប៉ុន្តែអ្វីដែលមានលក្ខណៈពិសេសនោះគឺវាបំពាក់ដោយមុខងារ AI ទំនើបៗដូចជា AI លុបរូបភាពវៃឆ្លាត | AI ជំនួយសេវាទូរស័ព្ទ | AI កាត់រូបភាពវៃឆ្លាត និង AI បង្កើតរូបភាពវៃឆ្លាត។ ក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានមុខងារ AI ទាំងនេះគឺមានតែនៅលើទូរស័ព្ទលំដាប់ Flagship តម្លៃខ្ពស់ៗខ្ទង់ពាន់ដុល្លារប៉ុណ្ណោះ។
លោកអ្នកអាចកក់ស្មាតហ្វូន OPPO Reno12 Serie 5G ទាំង 3 ម៉ូឌែល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 ខែសីហា ឆ្នាំ2024
- Reno12 F តម្លៃ $279 ថែមជូន៖
▪️ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $59
▪️ ប្រអប់កាដូពិសេស តម្លៃ $39 - Reno12 5G តម្លៃ $429 ថែមជូន៖
▪️ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $79
▪️ ប្រអប់កាដូពិសេស តម្លៃ $39 - Reno12 Pro 5G តម្លៃ $569 ថែមជូន៖
▪️ បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89
▪️ ប្រអប់កាដូពិសេស តម្លៃ $39
ក្នុងព្រឹត្តិការណ៍សម្ពោធនេះក្រុមហ៊ុន OPPO និងធនាគារ វីង (ខេមបូឌា) ម.ក ក្រុមហ៊ុន Wing Inter logistics Technologies ស្តីពីការសិក្សាស្វែងយល់ភាពជាដៃគូសហការប្រតិបត្តិការអាជីវកម្មដើម្បីលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេវាកម្មបង់រំលស់ដល់អតិថិជន រួមទាំង សេវាផ្តល់កម្ចីទៅដល់ដៃគូចែកចាយរបស់ក្រុមហ៊ុន OPPO នៅទូទាំងប្រទេសកម្ពុជា ។
តាមរយៈកិច្ចសហការនេះ នឹងនាំមកនូវភាពងាយស្រួល ហើយផ្តល់ជម្រើសកាន់តែច្រើនទៅដល់អតិថិជនដូចជា សេវាកម្មបង់រំលស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់មានលទ្ធភាពទទួលបានកម្ចីពីធនាគារ វីង ដើម្បីទិញផលិតផលពិសេសៗជាច្រើនរបស់ OPPO កាន់តែមានភាពងាយស្រួល និងមានភាពបត់បែនជាងមុន។ មិនតែប៉ុណ្ណោះ ដៃគូអាជីវកម្មចែកចាយរបស់ OPPO ក៏អាចស្នើកម្ចីពីធនាគារ វីង ដោយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ហើយថែមទាំងអាចប្រើប្រាស់ថ្នាលទីផ្សារឌីជីថល Wingmarket ដើម្បីទទួលបានដើមទុនបន្ថែម ដែលជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅរកភាពរីកចម្រើនជាមួយគ្នា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


