ព័ត៌មានជាតិ
នៅកម្ពុជាមានមជ្ឈមណ្ឌលតែមួយគត់ដែលបង្កាត់ពូជត្រីសមុទ្រ តើមានប្រវត្តិយ៉ាងណា?
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDeC) ជាមជ្ឈមណ្ឌលតែមួយគត់ ដែលបង្កើតឡើងក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងសម្ភោធដាក់ឲ្យដំណើរការកាលពីខែមេសា ឆ្នាំ២០១២ ដើម្បីជួយដោះស្រាយបញ្ហាកង្វះខាតពូជផលិតផលជលផលសមុទ្រដែលមានគុណភាព រួមទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យា ស្រាវជ្រាវវារីវប្បកម្មសមុទ្រ។



អភិវឌ្ឍនៅលើផ្ទៃដីទំហំ ២ ហិចតា នៅខេត្តព្រះសីហនុ បច្ចុប្បន្នមជ្ឈមណ្ឌលមានលទ្ធភាពអាចបង្កាត់ពូជត្រីស្ពង់ ត្រីតុកកែ ក្តាមសេះ បានរាប់លានកូនចែកជូនដល់ប្រជាសហគមន៍ និងពន្លែងចូលសមុទ្រ និងថ្មីៗនេះទើបតែជោគជ័យក្នុងការបង្កាត់ក្ដាមថ្មថែមទៀត។
ចក្ខុវិស័យរបស់មជ្ឈមណ្ឌលគឺរួមចំណែកធានាសន្តិសុខស្បៀង ដោយការបង្កាត់និងចែកចាយវារីវប្បកម្មសមុទ្រដែលមានគុណភាពនិងសុវត្ថិភាព រួមទាំងបង្កើនផលិតកម្មជលផលសមុទ្រដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នៅតំបន់ឆ្នេរ៕
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


