Connect with us

ព័ត៌មានអន្ដរជាតិ

ថៃប្រយ័ត្នខ្លួនចំពោះជំងឺម្យ៉ាង ដែលទើបសម្លាប់មនុស្សលើកដំបូងលើលោក

បានផុស

នៅ

ប្រទេសថៃ កំពុងដាក់ចេញនូវវិធានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសផ្តោតសំខាន់អ្នកដំណើរមកពីតំបន់អាមេរិកកណ្តាលនិងខាងត្បូងតែម្តង បន្ទាប់ពីករណីស្លាប់លើកដំបូងលើពិភពលោកដោយសារជំងឺគ្រុន Oropouche ឆ្លងដោយមូសខាំ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល កាលពីប៉ុន្មានថ្ងៃមុន។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok post នៅថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាល លោក Opas Karnkawinpong បានចេញសេចក្តីណែនាំឲ្យអ្នកដំណើរមកពីតំបន់អាមេរិកកណ្តាលនិងខាងត្បូង ត្រូវទៅជួបវេជ្ជបណ្ឌិតប្រសិនបើពួកគេក្តៅខ្លួនខ្លាំង ឈឺចុកចាប់រាងកាយនិងគ្រុនញាក់។

កាលពីថ្ងៃទី២៥ខែកក្កដា ប្រទេសប្រេស៊ីល បានរាយការណ៍ពីការស្លាប់ពីរករណី ដោយសារជំងឺនេះ ដែលសុទ្ធតែជាស្ត្រីមានអាយុក្រោម៣០ឆ្នាំ រស់នៅក្នុងរដ្ឋ Bahia។

(រុបថត៖ Bernama)

ករណីដំបូងនៃជំងឺគ្រុន Oropouche ត្រូវបានរាយការណ៍នៅប្រទេស ទ្រីនីដាដនិងតូបាហ្គោ ក្នុងឆ្នាំ ១៩៥៥ ហើយក្រោយមក វាបានរីករាលដាលឈានដល់ការផ្ទុះខ្លាំងនៅអាមេរិកកណ្តាលនិងខាងត្បូង ខណៈប្រេស៊ីលបានរាយការណ៍ករណីឆ្លងច្រើនជាងគេពោលគឺ ៧ ២៣៦ករណី។

ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ នៅអាស៊ីក៏ដូចជាទ្វីបផ្សេងទៀត គឺមិនទាន់មានករណីឆ្លងជំងឺគ្រុន Oropouche ណាមួយឡើយ។ ចំពោះរោគសញ្ញាវិញ Oropouche គឺចេញអាការស្រដៀងជំងឺគ្រុនឈាមដែរដូចជាគ្រុនក្តៅ ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺក្បាល ក្អួត ចង្អោរ ឬគ្រុនញាក់ ខណៈបច្ចុប្បន្ន មិនសូវមានការព្យាបាលទូលំទូលាយទេចំពោះជំងឺនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម