KPT+
ជីវិតមនុស្ស ចង់ចម្រុះពណ៌ដូចឥន្ធនូ គប្បីរៀនដើរកាត់ភ្លៀងផ្គរជាមួយ៨ចំណុចនេះ
អាថ៌កំបាំងនៃសុខភាព សម្រាប់ទាំងគំនិតនិងរាងកាយ គឺមិនត្រូវយំសោកចំពោះអតីតកាលព្រួយបារម្ភអំពីអនាគតឬគិតទុកជាមុនអំពីបញ្ហាដែលមិនទាន់កើតមាននោះទេ ប៉ុន្តែត្រូវរស់នៅក្នុងពេលបច្ចុប្បន្ន ដោយប្រាជ្ញានិងដោយយកចិត្តទុកដាក់។
ការដែលធ្វើឱ្យជីវិតយើងសាមញ្ញ អនុញ្ញាតឱ្យយើងរស់នៅក្នុងជីវិតបច្ចុប្បន្ននេះដោយសុខដុមស្រេចទៅហើយ។

ការលុបបំបាត់ចំណង់លើទ្រព្យសម្បត្តិដែលមិនចាំបាច់ បានរំដោះយើងពីអារម្មណ៍ច្រណែន ប្រៀបធៀប ហើយការរំដោះខ្លួនពី ចងចាំអតីតកាលបានជួយឱ្យយើងលែងជាប់គាំង។ ផ្នត់គំនិតនេះ ជាការឈូសឆាយជីវិតរបស់យើងខ្លួនឯង ឱ្យយើងមានសេរីភាពក្នុងការកែកុនជីវិតសព្វថ្ងៃនេះ ផ្តោតច្បាស់លាស់ជុំវិញគុណតម្លៃសំខាន់បំផុតរដែលយើងម្នាក់ៗមាន។
ការរស់នៅក្នុងពេលបច្ចុប្បន្ននេះមានន័យថាលែងព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងក្នុងអតីតកាលហើយមិនខ្លាចអ្វីដែលនឹងកើតឡើងនាពេលអនាគតឡើយ។ វាមានន័យថារីករាយនឹងអ្វីដែលកំពុងកើតឡើងនៅពេលនេះនិងការរស់នៅសព្វថ្ងៃ។
ការជ្រើសរើសរស់នៅក្នុងអតីតកាល (ហួសទៅហើយ) ឬអនាគតកាល (មិនទាន់កើតផង) បានធ្វើឱ្យគ្រប់គ្នាបាត់បង់ពេលវេលានិងអត្ថន័យនៃជីវិតពិតប្រាកដក្នុងបច្ចុប្បន្នកាល។
តើរស់នៅទទួលភ្លៀងផ្គរបែបណានឹងអាចទទួលបានពន្លឺឥន្ធនូ?

១ ដកការប៉ុនប៉ងលើទ្រព្យសម្បត្តិណាដែលមិនចាំបាច់
សប្បាយចិត្តនឹងអ្វីដែលយើងមាន គឺកំពុងរៀនរស់នៅក្នុងបច្ចុប្បន្ន។ ការយល់ព្រមដកចោលក្តីប្រាថ្នាហួសហេតុនានាចេញ ពីជីវិតនឹងធ្វើឱ្យយើងកំពុងរស់ក្នុងសុភមង្គលពេញលេញ។ យើងមិនចាំបាច់មានផ្ទះតម្លៃរាប់លានទើបគេងលក់ស្រួលទេ ហើយក៏មិនចាំបាច់មានត្បូងតម្លៃធំបំផុតលើលោកមកគ្រប់គ្រង ទើបហៅថាអ្នកមានបានដែរ។ វត្ថុទាំងនោះ តាមថា មិនចាំបាច់អ្វីសម្រាប់ជីវិតរស់នៅដ៏សុខដុមមួយឡើយ។
២ រៀនញញឹម

គ្រប់គ្នាស្អាតនិងបរិសុទ្ធនៅពេលញញឹមចេញពីបេះដូង។ ញញឹមពេលជួយអ្នកដទៃ ញញឹមពេលឃើញមនុស្សម្នាបានសុខ។ ចាប់ផ្តើមថ្ងៃនីមួយៗដោយស្នាមញញឹម គ្រប់គ្រងអាកប្បកិរិយារបស់យើងរៀងរាល់ព្រឹក រក្សាអារម្មណ៍សុទិដ្ឋិនិយមនិងរំពឹងទុកធម្មតាសាមញ្ញាៗ។ ត្រូវមានចេតនាអំពីរឿងល្អហើយយើងនឹងឃើញខ្លួនឯង ចោមព័ទ្ធដោយរឿងល្អៗ។
៣ ពេញចិត្តចំពោះពេលវេលាបច្ចុប្បន្ន
ទេសភាព សម្លេង ក្លិន អារម្មណ៍ ដែលយើងជ្រើសរើស បានបង្កើតជ័យជម្នះឬទុក្ខព្រួយក្នុងដំណើរជីវិតយើង។ ចូរប្រើប្រាជ្ញារបស់យើងទៅ រស់នៅជាមួយទិដ្ឋភាពល្អៗ មនុស្សល្អៗ និងអារម្មណ៍ល្អ។
៤ អភ័យទោស

ការខឹង ស្អប់ ការអាក់អន់ចិត្តចំពោះមនុស្សម្នាក់ទៀតដោយសារតែការឈឺចាប់ពីអតីតកាល សូមជ្រើសរើសអភ័យទោសនិងបន្តដំណើរទៅមុខទៀត។ រឿងនោះមិនថាកំហុសយើងឬរបស់ពួកគេ ប៉ុន្តែការអនុញ្ញាតឱ្យបន្តជះឥទ្ធិពលដល់អារម្មណ៍របស់យលងនៅថ្ងៃនេះ គឺជាបញ្ហារបស់យើង។
៥ ស្រឡាញ់ការងារ
គ្រប់គ្នាត្រូវធ្វើការ ។ ការងារមិនមែនលុយទេ ការងារនិយាយអំពីលទ្ធផល ។ ក្រោយស្លាប់ទៅ យើងត្រូវមានអ្វីមួយល្អបន្សល់ទុកលើផែនដី ដែលគេអាចដើរតាមបាន ។ របស់នោះ ត្រូវការបេះដូងយើងទៅធ្វើមិនមែនលុយទេ។
៦ សុបិន្តអំពីអនាគតបាន ប៉ុន្តែកុំសង្ខើញ
សុបិនធំកាន់តែល្អ ព្រោះនឹងនាំមកនូវឆន្ទៈ ព្រោះមានសុបិនមានសង្ឃឹមប៉ុន្តែកុំកំណត់គោលដៅនិងផែនការសម្រាប់ពេលអនាគតដែលបំផ្លាញយើងចាប់ពីពេលនេះទៅហើយ។ កុំលះបង់ មិត្តភក្តិ ស្នេហា ឬអំពើល្ អព្រោះសុបិននៃអនាគតមួយដែលក្រោយពីបានមកមែនក្តី យើងនៅតែមិនសប្បាយចិត្ត។ ចូររស់នៅជាមួយរឿងដែលយើងប្រាកដថា យើងសប្បាយចិត្តបានជាមួយត្រឹមប៉ុណ្ណឹងក៏មិនអី។

៧ ឈប់បារម្ភ
ថ្ងៃនេះមិនអាចសប្បាយចិត្តទេ ប្រសិនបារម្ភខ្លាំងពេកថា ថ្ងៃស្អែកនឹងមានអ្វីកើតឡើង។ ថ្ងៃស្អែកជាផលនៃថ្ងៃនេះ ទោះបីយើងបារម្ភឬអត់ ថាមពលផ្លូវចិត្តទេដែលបង្កើតជោគជ័យឬបរាជ័យ។
៨ យកឈ្នះការញៀន
ការញៀននៅក្នុងជីវិតធ្វើឱ្យមនុស្សជាច្រើនក្លាយជាចំណាប់ខ្មាំង។ ស្រា ឬ ភាពឡូយឆាយ រារាំងយើង ពីការរស់នៅដែលតាមពិតសុភមង្គលមិនបានគិតថ្លៃអ្វីទេ មកតែពីយើងយល់ថា បានចាយវាយទើបមានសុភមង្គល។ ដកឥទ្ធិពលរបស់លុយ ចេញពីជីវិតរបស់យើង អនុញ្ញាតឱ្យខ្លួនឯងបានរស់នៅក្នុងពេលបច្ចុប្បន្នដោយគ្មានការញៀន ហើយរីករាយនិងទម្លាប់ថ្មីៗ។
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ លុបចោលទម្លាប់ទំាងនេះចេញពីជីវិតម្តងមួយៗ អនាគតនឹងប្រពៃ
ចុចអាន៖ ដឹងគន្លឹះនេះ អាចឲ្យយុវវ័យចូលចិត្តដើរកម្សាន្តជាមួយអ្នកផ្ទះជាងមិត្តភក្ដិ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


