Connect with us

សន្តិសុខសង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់ស្ត្រីឈ្មោះ ម៉េង លីហ័រ ពាក់ព័ន្ធករណីផ្ទុះអាវុធ

បានផុស

នៅ

ជនសង្ស័យជាស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ ដែលបានប្រើប្រាស់អាវុធបាញ់បោះសេរី និងបង្ហោះក្នុងបណ្ដាញសង្គមជាសាធារណៈត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បញ្ជូនរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត។ នេះបើយោងតាមលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ផងដែរកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ស្រ្តីម្នាក់មានគណនីfacebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី បង្ហោះជាសាធារណៈត្រូវបាននគរបាលបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

គួរំលឹកផងដែរកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែក​រំលែក​តៗគ្នាពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនីfacebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធខ្លី បាញ់បោះសេរី និងភ្ជាប់ខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនភ្លាមៗតែម្ដង នាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនស្រ្តីនោះបានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម