ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន រកឃើញករណីឆ្លងជំងឺ mpox ក្នុងសហគមន៍បន្ថែមទៀត
តាមការចុះផ្សាយរបស់ CNA នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤ ពេលនេះប្រទេសហ្វីលីពីន បានបញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺ mpox ក្នុងសហគមន៍ចំនួន២ករណីបន្ថែមទៀត ប៉ុន្តែនោះសុទ្ធតែជាពូជ Clade 2 ដែលមិនសូវកាចសាហាវដូច Clade 1b នោះទេ។

រដ្ឋមន្ត្រីក្រសួងក្រសួងសុខាភិបាល Teodoro Herbosa បានឲ្យដឹងថា នេះគឺជាករណីឆ្លងជំងឺ mpox ក្នុងសហគមន៍ ជាពិសេសនៅទីក្រុងម៉ានីលតែម្តង។ ករណីថ្មីនេះគឺត្រូវបានរកឃើញលើបុរសអាយុ៣៧ឆ្នាំម្នាក់និងបុរសអាយុ៣៣ឆ្នាំម្នាក់ នៅម៉ានីល។
បូករួមទាំងករណី២នេះទៀត មានន័យថា ហ្វីលីពីន មានការឆ្លងជំងឺ mpox សរុប១២ករណីហើយ គិតចាប់ពីខែកក្កដាឆ្នាំ២០២២មក។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងនោះសុទ្ធសឹងជាជំងឺ mpox ពូជ Clade 2 មិនសូវគ្រោះថ្នាក់ដូចពូជ Clade 1b ដែលអង្គការសុខភាពពិភពលោក កំពុងព្រួយបារម្ភខ្លាំងនោះទេ។

បច្ចុប្បន្ននេះ ជំងឺ mpox ពូជគ្រោះថ្នាក់ Clade 1b កំពុងជាក្តីបារម្ភខ្លាំងបំផុតនៅក្នុងសហគមន៍វេជ្ជសាស្ត្រពិភពលោក ខណៈដែលមេរោគពូជថ្មីដ៏កាចសាហាវនេះ បានធ្លាយចេញពីតំបន់អាហ្វ្រិក ឆ្លងរាលដាលដល់ប្រទេសស៊ុយអែតនិងថៃហើយ។
Clade 1B បានផ្ទុះឡើងដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយឆ្លងរាលដាលក្នុងទ្វីបអាហ្វ្រិកបណ្តាលឲ្យមានមនុស្សស្លាប់រាប់សិបនាក់រួចទៅហើយ។
សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំងឺ mpox ពូជកាចសាហាវ កំពុងធ្វើឲ្យពិភពលោក ព្រួយបារម្ភខ្លាំង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន