Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រ​៦០ នាក់ កំពុងធ្វើចត្តាឡីស័ក នៅសាលារៀន​​មួយ​កន្លែង ក្នុងខេត្តកណ្តាល​

បានផុស

នៅ

កម្មកររោងចក្រចំនួន ៦០​នាក់ កំពុង​​ធ្វើចត្តាឡីស័ក​នៅបរិវេនវិទ្យាល័យជ័យវ័រ្មនទី៧ ក្នុង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។​នេះបើតាមទំព័រហ្វេសបុក​សាលាខេត្តកណ្តាល។ កម្មករទាំង៦០​នាក់ មក​ពីរោងចក្រមួយ​កន្លែងនៅ​ក្នុងខេត្តកណ្តាល​ ខណៈអ្នក​ទាំងនោះ​បាន​​បានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភះ ឆ្នាំ២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិល​មិញ​មាន​មនុស្សជាង៧០០នាក់ បាន​ធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយនៅជ្រៃធំ បន្ទាប់ពីរកឃើញជនជាតិចិនម្នាក់ឆ្លងកូវីដ១៩។នេះបើតាមលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាល។ លោកថា រសៀលថ្ងៃទី០៥មីនានេះថា អាជ្ញាធរខេត្តកណ្តាលបានដាក់មនុស្សជាង៧០០នាក់រួមមានជនជាតិខ្មែរនិងចិនឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយនៅជ្រៃធំស្ថិតនៅស្រុកកោះធំបន្ទាប់ពីរកឃើញជនជាតិចិនម្នាក់បានឆ្លងជំងឺកូវីដ១៩រួចមក។

ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដតែ១នាក់ ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះ ខណៈមានអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន៣៦៦៦នាក់ ស្រី១៧៣២នាក់ ក្នុងនោះបានយកសំណាកទៅធ្វតេស្តចំនួន២៩៨៤នាក់ស្រី៦១៤នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម