កីឡា
Ronaldo ទទួលពានអ្នករកបានគ្រាប់បាល់ច្រើនបំផុតគ្រប់ពេលពី UEFA
តារាបាល់ទាត់ឆ្នើម Cristiano Ronaldo ដែលកំពុងឈានមុខគេក្នុងការរកបានគ្រាប់បាល់ច្រើនជាងគេបំផុតគ្រប់ពេលវេលានៅក្នុងពានរង្វាន់ UEFA Champions League ទទួលបានពានរង្វាន់ពិសេសនេះពីប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប លោក Aleksander Čeferin។

ជោគជ័យរបស់ Ronaldo នៅក្នុងការប្រកួតឲ្យក្លិបអឺរ៉ុបដែលមានរយៈពេលជាង១៨ឆ្នាំត្រូវបានទទួលស្គាល់ក្នុងពិធីចាប់ឆ្នោតពានរង្វាន់ UEFA Champions League រដូវកាល២០២៤-២៥ ដែលមាន៣៦ក្រុម ហើយរូបគេជាភ្ញៀវពិសេសក្នុងការចាប់ឆ្នោត នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសម៉ូណាកូ។
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ធ្លាប់បានលេងឲ្យក្លិប Sporting Clube de ក្នុងលីគព័រទុយហ្គាល់ ក្លិប Manchester United លីគអង់គ្លេស ក្លិប Real Madrid លីគអេស្ប៉ាញ និងក្លិប Juventus លីគអ៉ីតាលី ដែលរកបានចំនួន១៤០គ្រាប់ក្នុងការបង្ហាញខ្លួនបាន១៨៣លើក ក្នុងពានរង្វាន់ Champions League។ រូបគេរកបានច្រើនជាងកីឡាករលំដាប់ទី២ Lionel Messi ១១គ្រាប់ និងកីឡាករលំដាប់ទី៣ Robert Lewandowski ៤៦គ្រាប់។

Ronaldo បានបញ្ចប់ការប្រកួត Champions League ៧រដូវកាលដែលច្រើនជាងកីឡាករផ្សេងៗ។ រដូវកាល២០០៧/០៨ រូបគេរកបាន៨គ្រាប់ឲ្យ Manchester United, រកបាន១៥គ្រាប់ឲ្យ Real Madrid រដូវកាល២០១៧/១៨។ រូបគេកំពុងកាន់កំណត់ត្រារកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងមួយរដូវកាល Champions League គឺ១៧គ្រាប់ក្នុងរដូវកាល២០១៣/១៤ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់ពេលបន្ថែមម៉ោងវគ្គផ្តាច់ព្រ័ត្រដែលបានយកឈ្នះ Atlético de Madrid។
រូបគេបានឈ្នះពានរង្វាន់ Champions League ១ដងនៅជាមួយ Manchester United និង៤លើកជាមួយ Real Madrid ដែលបានក្លាយជាកីឡាករឈ្នះពានរង្វាន់៥លើកទី១ក្នុងប្រវត្តិសាស្ត្រគិតចាប់តាំងពីឆ្នាំ១៩៩២ និងជាកីឡាករម្នាក់គត់ដែលរកបានគ្រាប់បាល់នៅវគ្គផ្តាច់ព្រ័ត្រ៣លើកផ្សេងគ្នាគឺឆ្នាំ២០០៨ ២០១៤ និង២០១៧។

រូបគេក៏កំពុងកាន់កំណត់ត្រាក្នុងការរកបានគ្រាប់បាល់ក្នុងការប្រកួត១១លើកជាប់គ្នាពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែមេសា ឆ្នាំ២០១៨។ រូបគេរកបានហែតទ្រីក៨លើកក្នុងពានរង្វាន់ Champions League។
ស្ថិតិសង្ខេបក្នុងពានរង្វាន់ Champions League របស់ Ronaldo
- បង្ហាញខ្លួនលើទីលាន១៨៣លើក
- រកបាន១៤០គ្រាប់
- ឈ្នះជើងឯក៥ដង (២០០៨, ២០១៤, ២០១៦, ២០១៧ និង២០១៨)
- រកគ្រាប់បាល់ច្រើនជាងគេបំផុត ក្នុង៧រដូវកាល (២០០៧/០៨ ២០១២/១៣ ២០១៣/១៤ ២០១៤/១៥ ២០១៥/២០១៦ ២០១៦/១៧ ២០១៧/២០១៨)
- គ្រាប់បាល់ច្រើនបំផុតក្នុង១រដូវកាល ១៧គ្រាប់ (២០១៣/១៤)
- រកបានគ្រាប់បាល់ក្នុង១១ប្រកួតជាប់គ្នា
ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ