Connect with us

ព័ត៌មានអន្ដរជាតិ

ការ​មិនចាប់​ខ្លួន​ពូទីន​នៅរដ្ឋសមាជិក ICC នឹងធ្វើ​ឱ្យស្ថាប័ន​ចុះ​ខ្សោយ​

បានផុស

នៅ

ការ​ធ្វើដំណើរ​ទស្សនកិច្ច​​ក្រៅ​ប្រទេស​របស់​ប្រធានាធិបតី​​​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន​ដែល​នឹង​​ជាន់​​ទឹកដី​​ប្រទេស​ជាសមាជិក​​​​នៃ​​តុលា​ការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ​លើក​ដំបូង​​នៅ​ថ្ងៃទី​៣ខែ​កញ្ញា​នេះ​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​តាមដី​កាចាប់​ខ្លួន​ ​អាច​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ​គ្មាន​ឥទ្ធិពល​​អំណាច​​​​ក្នុង​ពេល​អនាគត។

ស្ថាប័ន ​ICC ដែលត្រូវ​បាន​​​បង្កើត​ឡើង​ដំបូង​ក្នុងឆ្នាំ​២០០២​មាន​មូលដ្ឋាន​នៅ​ទីក្រុងរ៉ូម​​ប្រទេស​អ៊ីតាលី និង​រហូត​បច្ចុប្បន្ន​​មាន​ប្រទេសជា​សមាជិក​​ហត្ថលេខី ចំនួន​១២៤​​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​​ប្រមុខ​​​រដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន​ ដែល​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ប្រទេសជិត​ខាង​អ៊ុយក្រែន។ ​

​ព័ត៌មាន​នៃ​ដំណើរទស្សនកិច្ច​របស់​លោក ពូទីន ទៅកាន់​ប្រទេស​ជិតខាង​ម៉ុងហ្គោលី​ទទួលបាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយសារ​តែ​​នៅខែមីនាឆ្នាំ២០២៣​ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកពូទីនបន្ទាប់​ពី​សង្រ្គាម​នៅអ៊ុយក្រែនដោយចោទប្រកាន់គាត់ពីឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសខុសច្បាប់និងការដឹកជញ្ជូនកុមារនៅក្នុងទឹកដីកាន់កាប់របស់អ៊ុយក្រែន។

លោក ពូទីន គឺជាប្រមុខរដ្ឋដំបូង​បំផុត​នៃរដ្ឋសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែល​មាន​ដីកាចាប់ខ្លួនពី ICC។ ដើម្បី​គេច​ពី​​​​ភាព​ចម្រូង​ចម្រាស់​ផ្លូវច្បាប់​អន្តរជាតិ​នានា លោក ពូទីន ចាប់​តាំង​ពី​មាន​ដី​កា​នេះ​ចេញ​មក មិន​ដែល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ណា​ដែល​ជាសមាជិក​​របស់​​ ICC ឡើយ។

ជាក់ស្តែង​​​កាលចុង​ឆ្នាំ​​២០២៣ លោក ពូ​ទីន​​​ បាន​លុប​ចោល​​​​ដំណើរ​ទស្សនកិច្ច​​​ទៅកាន់​​ប្រទេស​អាហ្រ្វិក​​ដែល​ធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំ​​កិច្ច​ប្រជុំ​កំពូល BRICS ដែលរុស្ស៊ី​ជា​​ប្រទេស​ស្ថាបនិក​ដ៏សំខាន់​ក្នុងសមាគម​​មួយនេះ។

ប្រទេស​​ម៉ុងហ្គោលី​ដែល​ជា​​ប្រទេសភូមិផង​របង​ជាមួយ​មហា​អំណាច​រុស្ស៊ី ក្នុងនាមជាសមាជិកនៃ ICC និងជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម​ក្នុងការបង្កើត​ ICC ត្រូវបានគេសន្មត់ថា គោរពដីកាចាប់ខ្លួនរបស់ ICC។ ប៉ុន្តែ​វា​មិនអាច​ទៅរួច​ឡើយ ដោយសារ​ចំណង​មិត្ត​ភាព​របស់​ប្រទេសជិត​ខាងទាំងពីរ​នោះ។

ប្រធានាធិបតី​ម៉ុងហ្គោលី លោក Ukhnaa Khurelsukh បាន​អញ្ជើញ​​ប្រធានាធិបតី​រុស្ស៊ី លោក ​វ៉្លាឌីមៀ ពូទីន ​សម្រាប់​ការ​ចូល​រួ​ម​​ពិធី​បុណ្យ​​ជ័យជំនះ​រួមគ្នា​លើក​ទី​៨៥​​​​​​​របស់​​ប្រទេសម៉ុងហ្គោលី​និង​រុស្ស៊ី​នៅ​ទន្លេ Khalkhin Gol ​ប្រឆាំង​​នឹងអធិរាជ​ជប៉ុន​ក្នុងឆ្នាំ​១៩៣៩។​ យោងការ​ចុះ​ផ្សាយរបស់ The Deplomat។

​The Deplomat បាន​សន្និដ្ឋាន​ថា វាមិនទំនងទេដែលលោកពូទីននឹងត្រូវចាប់ខ្លួននៅក្នុងទឹកដីម៉ុងហ្គោលី ដោយសារតែម៉ុងហ្គោលីនៅតែបន្តពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី។

ប្រទេសរុស្ស៊ី​មិនមែន​ជារដ្ឋ​ហត្ថលេខី​បង្កើត​​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិនេះទេ ប៉ុន្តែ​ប្រទេសម៉ុងហ្គោលី​​ស្ថិត​នៅ​ជាប់​ប្រទេស​​រុស្ស៊ី​ភាគខាងត្បូង​​ជាសមាជិកហត្ថលេខី​​​​របស់​តុលាការ​នេះ​​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងរ៉ូម​ប្រទេស​អ៊ីតាលី។

យោង​ការ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ក្នុង​ពេល​កន្លងមក ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅលើ Telegram ថា៖​«យើងអំពាវនាវឱ្យអាជ្ញាធរម៉ុងហ្គោលីអនុវត្តតាមដីកាចាប់ខ្លួនអន្តរជាតិជាកាតព្វកិច្ច និងផ្ទេរលោកពូទីនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។

ICC បានចេញដីកាចាប់ខ្លួនកាលពី​ថ្ងៃទី​១៧ ខែមីនាឆ្នាំ២០២៣ ប្រឆាំងនឹងលោក ពូទីន ​និង​ឧត្តមស្នងការ​​ទទួល​សិទ្ធិ​កុមារ Maria Lvova-Belova របស់​លោក ពូទីន ដោយចោទប្រកាន់​អ្នក​ទាំង​ពីរ​ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាវាជាហេតុផលនយោបាយ។

ដីកានេះតម្រូវឱ្យរដ្ឋសមាជិកហត្ថលេខី​ចំនួន១២៤​របស់តុលាការនេះ​ រួម​មាន​ប្រទេស​ម៉ុងហ្គោលីផង​ ចាប់ខ្លួនលោកពូទីន ហើយផ្ទេរគាត់ទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើគាត់ដើរលើទឹកដីរបស់ពួកគេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាល​ថ្ងៃទី​៣០ខែ​សីហា​ថា រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី​គ្មានការព្រួយបារម្ភ​ជុំវិញ​ដី​ការ​ចាប់​ខ្លួន​នេះ​ទេ​ ដោយសារ​​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​មាន​ការ​សន្ទនាដ៏ល្អ​ជាមួយមិត្តម៉ុងហ្គោលី។

តាមការ​ស្រង់សម្តី​របស់​រ៉យទ័រ នៅពេលសួរថាតើមានការពិភាក្សាជាមួយអាជ្ញាធរម៉ុងហ្គោលីអំពីដីការបស់ ICC ដែរឬទេ លោក Peskov បាននិយាយថា៖‍ជាក់ស្តែង ដំណើរទស្សនកិច្ចនេះ ទិដ្ឋភាពទាំងអស់នៃដំណើរទស្សនកិច្ចនេះត្រូវបានពិភាក្សាយ៉ាងម៉ត់ចត់»។

មិនទាន់​មានសេចក្តីរាយការណ៍​​ណាមួយ​បង្ហាញ​លម្អិត​អំពី​គោល​បំណង​​ទស្សនកិច្ច​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​ប្រទេស​ជិតខាងនេះ​នោះទេ ប៉ុន្តែ​កន្លងមក​លោក​ពូទីន​​ធ្លាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជិត​ខាង​កូរ៉េខាងជើង​ ចិន កាហ្សាក់ស្ថាន និង​ប្រទេសខ្លះទៀត​នៅ​អាស៊ីកណ្តាល ដើម្បី​ពង្រឹង​មិត្តភាព​ ការ​ធ្វើពាណិជ្ជកម្ម និង​ មានសេចក្តីរាយការណ៍ខ្លះថា ពិភាក្សា​រឿង​ពាណិជ្ជកម្ម​​​អាវុធ​​ផង​ដែរ៕​

ដោយ​ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ហ្វីលីពីន​មិន​ប្រាកដ​ថា​ចង់​ទិញ​យន្តហោះ F-16 ទេ ទោះ​អាមេរិក​បើក​ភ្លើង​បៃតង​​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ នៅភាគឦសាននៃប្រទេសឥណ្ឌា និងបង់ក្លាដែស សម្លាប់មនុស្ស​៣៤នាក់

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ  

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

នាយករដ្ឋមន្ត្រី​ម៉ុងហ្គោលី​នៅចន្លោះចិន​និងរុស្ស៊ី ចុះ​ចេញពីអំណាច​ ក្រោយ​​ការ​តវ៉ាដ៏ខ្លាំង

ព័ត៌មានជាតិ២៨ នាទីutes មុន

បញ្ហាការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ទិន្នផល និងតម្លៃក្រូចថ្លុងកោះពីរ​

សន្តិសុខសង្គម២៣ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

សន្តិសុខសង្គម៥ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

ព័ត៌មានជាតិ២០ ម៉ោង មុន

សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ

Sokha Hotels

ព័ត៌មានពេញនិយម