ព័ត៌មានអន្ដរជាតិ
ហុងគ្រីសន្យាធ្វើជាម្ចាស់ផ្ទះទទួលពូទីនដោយសុវត្ថិភាពក្នុងជំនួបជាមួយត្រាំ មិនខ្វល់ពីដីកា ICC
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានប្រកាសកាលពីថ្ងៃសុក្រទី១៧ខែតុលាថា ប្រទេសហុងគ្រីនឹងធានាការចេញចូលដោយសុវត្ថិភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន សម្រាប់ជំនួបកំពូលសន្តិភាពដែលបានគ្រោងទុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៊ុយដាប៉ែស។

យោងតាមរ៉យទ័រ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រមជួបលោកពូទីននៅរដ្ឋធានីហុងគ្រី ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រី Viktor Orban បានប្រាប់ថា ការត្រៀមរៀបចំកំពុងដំណើរការ បន្ទាប់ពីបានជជែកជាមួយមេដឹកនាំទាំងពីរ។
កិច្ចប្រជុំកំពូលនេះ នឹងកត់សម្គាល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់ប្រទេសសហភាពអឺរ៉ុប ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាសម្រាប់ការចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលក្រុងមូស្គូបានច្រានចោលថាមានហេតុផលនយោបាយ។ ប្រទេសហុងគ្រី ដែលបានចាប់ផ្តើមជំហានដើម្បីដកខ្លួនចេញពី ICC បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនអនុវត្តដីកាចាប់ខ្លួននោះទេ។ ថ្វីត្បិតហុងគ្រីប្រកាសដកខ្លួនចេញពី ICC ប៉ុន្តែតាមលក្ខណៈបច្ចេកទេសប្រទេសនេះនឹងនៅតែជាសមាជិករបស់ ICC រហូតដល់ខែមិថុនាឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីការបរទេស Szijjarto បាននិយាយថា ប្រទេសហុងគ្រីនឹងមិនពិគ្រោះជាមួយប្រទេសផ្សេងទៀតអំពីការធ្វើដំណើរ ឬសន្តិសុខរបស់មេដឹកនាំរុស្ស៊ីនោះឡើយ។ លោកបានប្រាប់អ្នកយកព័ត៌មានថា «យើងនឹងធានាថា គាត់ចូលប្រទេសហុងគ្រី មានការចរចាជោគជ័យនៅទីនេះ ហើយបន្ទាប់មកត្រឡប់ទៅផ្ទះវិញ។ មិនចាំបាច់មានការពិគ្រោះជាមួយនរណាម្នាក់ទេ យើងជាប្រទេសដែលមានអធិបតេយ្យភាព»។
ជំនួបរវាងលោកត្រាំនិងលោកពូទីនអាចប្រព្រឹត្តទៅក្នុងរយៈពេល២សប្តាហ៍ខាងមុខ ដោយរង់ចាំលទ្ធផលនៃការចរចានាសប្តាហ៍ក្រោយរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


