ព័ត៌មានជាតិ
ស្រាវជ្រាវមុខសញ្ញាចំនួន៤ ពាក់ព័ន្ធនឹងម្ចាស់គ្លីនិកឯកជនឆ្លងកូវីដ១៩នៅអ្នកលឿង
រដ្ឋបាលខេត្តព្រៃវែង កំពុងស្រាវជ្រាវទៅលើមុខសញ្ញាចំនួន៤ ដែលមានជាប់ពាក់ព័ន្ធ ជាមួយម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភ ព អ៊ឹម សុភី និងបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៧ ខែមីនានេះ រដ្ឋបាលខេត្តបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធ រួមមាន១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភីនិង៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត។

លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែងបានឲ្យដឹងថា ម្ចាស់គ្លីនិកនោះមិនបានដឹងខ្លួនថា តើគាត់បានឆ្លងមេរោគនេះមកពីអ្នកណាមកនោះទេ។លោកបានបន្តទៀតថា ជាវិធានការដំបូងអាជ្ញាធរខេត្តបាន សម្រេចបិទគ្លីនិកនោះហើយបានយកសំណាកក្រុមគ្រួសារ បុគ្គលិក និងអ្នកជំងឺសម្រាកនៅក្នុងគ្លីនិកនោះប្រមាណ២០នាក់ ទៅធ្វើតេស្ត។ ចំណែកមន្ទីរបង្អែកអ្នកលឿងក៏បានបិទជាបណ្តោះអាសន្នដែរ ដើម្បីធ្វើការស្រាវជ្រាបន្ត ដោយសារគាត់ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកនោះដែរ។
យ៉ាងណាក៏ដោយ លោកអភិបាលរងខេត្តបានអំពាវនាវដល់អ្នក ដែលមានការពាក់ព័ន្ធជាមួយម្ចាស់គ្លីនិកឬគ្រូពេទ្យនេះមកធ្វើតេស្តរកកូវីដ១៩ព្រោះថា គាត់មិនបានដឹងថាបានទាក់ទងជាមួយអ្នកណាខ្លះនោះទេ។
ចំណែកលោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ករណីគ្រូពេទ្យឆ្លងកូវីដ១៩ នៅអ្នកលឿងនេះអាចឆ្លងពីជនជាតិវៀតណាម ដែលកន្លងមកមានជនជាតិវៀតណាម ៩នាក់ បានត្រឡប់ទៅប្រទេសវៀតណាមវិញ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។
លោកបានអំពាវនាវបន្ថែមអ្នក ដែលបានទៅគ្លីនិកឬជួបគ្រូពេទ្យចាប់ពីថ្ងៃទី២៥ កម្ភៈ រហូតដល់ថ្ងៃនេះសូមទៅធ្វើសំណាកនៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរ។ ទន្ទឹមនឹងនេះក្នុងនាមជាអ្នកបច្ចេកទេសលោកបានផ្តល់យោបល់ឲ្យអាជ្ញាធរបិទជាបណ្តោះអាសន្ននូវកន្លែងកំសាន្តនានាទាំងអស់ផងដែរ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
លោកអភិបាលរងខេត្តព្រៃវែង បានគាំទ្រហើយបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំអស់ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការពារការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រងសុវត្តិភាពក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងមន្ទីរសម្រាកព្យាបាលនិងសម្ភ ព អ៊ឹម សុភីដែលមានឆ្លងជំងឺកូវីដ១៩នេះ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន