កីឡា
Son សំណូមពរឲ្យអ្នកគាំទ្រកូរ៉េខាងត្បូងឈប់សើចចំអកគ្រូបង្វឹកថ្មី
គ្រូបង្វឹកថ្មីក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង លោក Hong Myung-bo ត្រូវបានអ្នកគាំទ្រសើចចំអកមុនពេល និងអំឡុងពេលប្រកួត ដោយសារពួកគេមិនពេញចិត្តក្នុងការជ្រើសរើសលោកធ្វើជាគ្រូបង្វឹកក្រុមនាំក្រុម។

កីឡាករ Son Heung-min បានដាស់តឿនអ្នកគាំទ្រកូរ៉េខាងត្បូងឲ្យឈប់កំណត់គោលដៅក្នុងការចង់បានគ្រូបង្វឹកថ្មីរបស់ពួកគេបន្ដទៀត ខណៈក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានផ្លាស់ប្ដូរគ្រូបង្វឹក៤រូបហើយ ក្នុងរយៈពេលជិត១ឆ្នាំនេះ។
បន្ទាប់ពីលោក Jürgen Klinsmann សញ្ជាតិអាឡឺម៉ង់ បានចេញចាកពីតំណែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Hong Myung-bo ជាគ្រូបង្វឹកទី៤ ចូលកាន់តំណែងក្នុងការដឹកនាំក្រុមមួយនេះ។
កីឡាករ Son Heung-min បាននិយាយថា ៖«ខ្ញុំមិនអាចនិយាយបានទេសម្រាប់អ្នកគាំទ្រទាំងនោះ។ ខ្ញុំគិតថា ពួកគេមានគ្រូបង្វឹកដែលពួកគេចង់បាន។ ប៉ុន្តែយើងមិនអាចផ្លាស់ប្តូរការសម្រេចចិត្តនេះបានទេ។ គ្រូបង្វឹកគឺបានមកដល់ទីនេះហើយ។ ក្នុងនាមជាប្រធានក្រុម ខ្ញុំសូមឲ្យអ្នកគាំទ្ររបស់យើងស្រឡាញ់ និងបន្ដគាំទ្រពួកគេ»។

ក្នុងការប្រកួតវគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup ក្នុងតំបន់អាសុី ក្រុមកូរ៉េខាងត្បូង ស្ថិតក្នុងពូល B ជាមួយក្រុមអុីរ៉ាក់, ហ្សកដានី, គុយវ៉ែត, ប៉ាឡេស្ទីន និង អូម៉ង់។ ក្នុងការប្រកួតទី១ ក្នុងវគ្គសន្សំពិន្ទុ លោក Hong Myung-bo បានធ្វើឲ្យអ្នកគាំទ្រកូរ៉េខាងត្បូង កាន់តែមិនពេញចិត្តរូបលោក ក្រោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមប៉ាឡេស្ទីន។
ការវិលមកដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងជាថ្មីរបស់លោក Hong Myung-bo ស្ដិតក្នុងភាពដ៏តានតឹងគ្រូបង្វឹកនៅតែបន្ដអត់ធ្មត់ដឹកនាំក្រុមក្នុងការប្រកួតបន្ទាប់ ត្រូវជួបជាមួយក្រុមអូម៉ង់ នៅថ្ងៃទី១០ ខែកញ្ញានេះ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


