សន្តិសុខសង្គម
លោក នេត សាវឿន ផ្តល់បន្ទប់ទឹកថ្មីមួយដល់វត្តព្រះពុទ្ធមានបុណ្យ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានផ្តល់បន្ទប់ទឹកថ្មីធំមួយសម្រាប់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាវត្តព្រះពុទ្ធ និងសម្រាប់ពុទ្ធិបរិស័ទ ប្រជាពលរដ្ឋទូទៅ អាចប្រើប្រាស់ជាប្រយោជន៍រួម។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមមន្ត្រីចុះសហការជាមួយគណៈគ្រប់គ្រងសាលាបឋមសិក្សា និងគណៈកម្មការវត្តព្រះពុទ្ធ ដើម្បីពិនិត្យសិក្សាពីទីតាំងដែលនឹងត្រូវកសាងបន្ទប់ទឹកថ្មីធំមួយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក នេត សាវឿន ។
បន្ទប់ទឹកដែលនឹងត្រូវសាងសង់នាពេលខាងមុខនេះ មានផ្ទៃទំហំ០៩ម៉ែត្រ គុណ១៤,៥ម៉ែត្រ ដែលសាងសង់ឡើងពីថ្មប្រក់ក្បឿង មានបន្ទប់សរុបចំនួន០៤ ( ប្រុស០២ ស្រី០២ ) ផ្លូវច្រកចូលមានផើងលាងសម្អាតដៃ រួចជាមួយនៅផ្នែកខាងក្រោយក៏មានកន្លែងបត់ជើងតូចមួយជួរទៀត សម្រាប់មនុស្សប្រុសផងដែរ ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ឱ្យដឹងថា បន្ទប់ទឹកជាអំណោយដ៏ថ្លៃថ្លៃរបស់ឧបនាយករដ្ឋមន្ត្រីនេះ នឹងផ្តល់ជាសារប្រយោជន៍រួម បម្រើដល់ការប្រើប្រាស់ឱ្យបានទូលំទូលាយ ទាំងសម្រាប់សិស្ស ព្រះសង្ឈ ពលរដ្ឋ និងពុទ្ធិបរិស័ទ ។ អំណោយនេះ ជាការសាងសង់ថ្មីបន្ថែម លើបន្ទប់ទឹកមានស្រាប់នៅក្នុងវត្តអារាម និងសាលារៀន ដើម្បីជាការបន្ថែមលើតម្រូវការប្រើប្រាស់ឱ្យបានកាន់តែគ្រប់គ្រាន់។

ប្រជាពលរដ្ឋ អាណាព្យាបាលសិស្សក្នុងសាលា គណៈនាយកលោកគ្រូអ្នកគ្រូក្នុងសាលា គណៈសង្ឈទូទាំងវត្តព្រះពុទ្ធមានបុណ្យ រួមជាមួយពុទ្ធិបរិស័ទ បានសម្តែងក្តីរីករាយពេញចិត្ត និងសាទរចំពោះការផ្តល់អំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី ដែលនេះជាការសបញ្ជាក់ពីសណ្តានចិត្តដ៏ប្រពៃថ្លៃថ្លាប្រកបដោយគុណធម៌ មេត្តាធម៌ និងសធាចិត្តបុណ្យរបស់លោកសម្រាប់ការប្រើប្រាស់ជាប្រយោជន៍រួមមួយ ដល់មនុស្សម្នាទូទៅផងដែរ៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា