ព័ត៌មានអន្ដរជាតិ
៣៧នាក់រួមទាំងជនជាតិអាមេរិក៣នាក់ត្រូវប្រហារជីវិតក្រោមបទចោទប៉ងធ្វើរដ្ឋប្រហារនៅកុងហ្គោ
តុលាការយោធាក្នុងប្រទេសកុងហ្គោនៅទ្វីបអាហ្វ្រិកបានកាត់ទោសប្រហារជីវិតមនុស្ស៣៧នាក់ក្នុងនោះមានជនជាតិអាមេរិក៣នាក់ពីបទចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល។ យោងការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី១៤ខែកញ្ញានេះ។

ចុងចោទដែលភាគច្រើនជាជនជាតិកុងហ្គោ ប៉ុន្តែក៏មានជនជាតិអង់គ្លេស បែលហ្ស៊ិក និងកាណាដា នឹងមានពេលត្រឹមតែ៥ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ចំពោះសាលក្រមលើបទចោទប្រកាន់ដែលរួមមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ អំពើភេរវកម្ម និងក្រុមឧក្រិដ្ឋកម្ម។
តុលាការយោធាក្នុងរដ្ឋធានី Kinshasa បានកាត់ទោសជនជាប់ចោទទាំង៣៧នាក់ និងដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតគឺការប្រហារជីវិត នៅក្នុងសាលក្រមដែលចេញជាភាសាបារាំងដោយចៅក្រម Maj. Freddy Ehuma ខណៈជនជាតិអាមេរិកទាំងបីនាក់ ដែលស្លៀកសម្លៀកបំពាក់ពន្ធនាគារពណ៌ខៀវលាយពណ៌លឿង ហើយអង្គុយលើកៅអី ហាក់ដូចជាមានភាពស្រឡាំងកាំង នៅពេលដែលអ្នកបកប្រែពន្យល់ពីការកាត់ទោសរបស់ពួកគេ។
យោងតាមលោក Richard Bondo ដែលជាមេធាវីការពារជនបរទេសទាំងប្រាំមួយនាក់បានជំទាស់ថា តើការកាត់ទោសប្រហារជីវិតអាចត្រូវបានដាក់ក្នុងប្រទេសកុងហ្គោនាពេលបច្ចុប្បន្ននេះដែរឬទេ បើទោះបីជាមានការចូលនិវត្តន៍កាលពីដើមឆ្នាំនេះក៏ដោយ ហើយលោកបាននិយាយថា កូនក្តីរបស់គាត់មានអ្នកបកប្រែមិនគ្រប់គ្រាន់ក្នុងអំឡុងពេលស៊ើបអង្កេតករណីនេះនោះទេ។ លោកបន្ថែមថា Bondo «យើងនឹងជំទាស់ការសម្រេចចិត្តនេះនៅលើបណ្តឹងឧទ្ធរណ៍» ។

ពាក់ព័ន្ធបញ្ហានេះអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធបានដឹងអំពីសាលក្រមនេះ។ នាយកដ្ឋានមិនបានប្រកាសថាជនជាតិអាមេរិកទាំងបីនាក់ត្រូវបានឃុំខ្លួនដោយខុសឆ្គងនោះទេ ដែលធ្វើឱ្យវាមិនទំនងថាមន្ត្រីអាមេរិកនឹងព្យាយាមចរចាការត្រឡប់មកវិញរបស់ពួកគេនោះទេ ខណៈក្រុមគ្រួសារពួកគេមានការខូចចិត្តចំពោះសាលក្រមនេះ។
គួរបញ្ជាក់ថាប្រទេសកុងហ្គោបានកំណត់ឡើងវិញនូវទោសប្រហារជីវិតកាលពីដើមឆ្នាំនេះ ដោយបានលុបចោលការផ្អាករយៈពេលជាងពីរទស្សវត្ស ដោយសារអាជ្ញាធរតស៊ូដើម្បីទប់ស្កាត់អំពើហិង្សា និងការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅក្នុងប្រទេស។ ក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ អនុញ្ញាតឲ្យប្រធានាធិបតីកំណត់វិធីនៃការប្រហារជីវិត ខណៈការប្រហារជីវិតក្រុមសកម្មប្រយុទ្ធក្នុងប្រទេសកុងហ្គោកន្លងមកត្រូវបានធ្វើឡើងដោយការបាញ់សម្លាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


