ព័ត៌មានអន្ដរជាតិ
វេណេហ្ស៊ុយអេឡាចាប់ខ្លួនជនជាតិអេស្ប៉ាញ អាមេរិក និងឆេក ពីបទ«បង្កឱ្យមានអស្ថិរភាព»
មន្ត្រីជាន់ខ្ពស់វេណេហ្ស៊ុអេឡាម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិអេស្ប៉ាញព២នាក់ ពលរដ្ឋអាមេរិក៣នាក់ និងជនជាតិឆេកម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ពីបទសង្ស័យថាមានទំនាក់ទំនងទៅនឹងផែនការដែលបានចោទប្រកាន់ថាធ្វើឱ្យប្រទេសអាមេរិកខាងត្បូងមានអស្ថិរភាព ស្របពេលដែលប្រទេសនេះប្រឈមបាតុកម្មដ៏ខ្លាំងប្រឆាំងលទ្ធផលបោះឆ្នោតកាលពីខែកក្កដា។

ការប្រកាសនេះទំនងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងក្នុងចំណោមភាពតានតឹងដ៏ច្រើនដែលកើតមានរួចទៅហើយរបស់ប្រទេសនៅអាមេរិកខាងត្បូងនេះជាមួយអេស្បាញ និងសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីវេណេហ្ស៊ុយអេឡាដែលមានជម្លោះក្នុងខែកក្កដា។
រដ្ឋមន្ត្រីមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Diosdado Cabello ក្នុងសន្និសីទសារព័ត៌មានមួយ បាននិយាយថា ជនជាតិអេស្ប៉ាញពីរនាក់ ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងនឹងភ្នាក់ងារសម្ងាត់របស់ប្រទេសអេស្ប៉ាញ និងរៀបចំផែនការធ្វើឃាតអភិបាលក្រុង។
ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថារដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញបានបដិសេធការអះអាងនេះ។
លោក Cabello ក៏បានចោទប្រកាន់ពលរដ្ឋអាមេរិកបីនាក់ និងជនជាតិឆេក ពីបទពាក់ព័ន្ធក្នុងអំពើភេរវកម្ម រួមទាំងផែនការធ្វើឃាតប្រធានាធិបតី Nicolas Maduro និងមន្ត្រីដទៃទៀត។
រ៉យទ័របានរាយការណ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ខ្លួនទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


