Connect with us

ព័ត៌មានជាតិ

ស្នើ​អាជីវករ​លក់ដូរចង​ខ្សែ​មុខ​ទីតាំង ងាយគ្រប់គ្រង​ភ្ញៀវ​ចេញចូល

បានផុស

នៅ

ជាការក្រើនរំលឹក ដល់ប្អូនអាជីវករលក់ដូរ បើអាចម្ចាស់ទីតាំងគួរចងខ្សែមុខទីតាំងលក់ កំណត់ទីកន្លែង​ឲ្យ​អតិថិជន ភ្ញៀវរង់ចាំ រក្សាគម្លាតពេលប្រគល់ ទទួលទំនិញ មានទឹកអាល់កុលលាងដៃ សម្រាប់ភ្ញៀវ។ នេះជា​សាររបស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងពេល​ខេត្តឆ្នេរ​សមុទ្រនេះ កំពុង​ផ្ទុះករណី​ឆ្លង​ច្រើន​បន្ទាប់​ពី​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ត្រូវប្រើប្រព័ន្ធ QR Code ជាមួយនឹងការវាស់កំដៅគ្រប់ពេល និងចំពោះភ្ញៀវទូទៅ រក្សាគម្លាតអង្គុយនៅតុអាហារ អោយមានគ្នាតិចបំផុត។ ដោយឡែកក៏លើកទឹកចិត្តអោយធ្វើការកម្ម៉ង់អាហារ ទៅញ៊ាំនៅឯផ្ទះ ដែលកាត់បន្ថយបានការជួបជុំ និងហានិភ័យពីការឆ្លងជំងឺ។

អាជ្ញាធរខេត្តព្រះសីហនុ បាន​រឹត​បន្ត​ឹង​អ្នកត្រូវធ្វើចត្តាឡីស័ក ក្នុងករណីល្មើសនឹងត្រូវ​ប្រឈមការពិន័យ និងវិធានការផ្សេងទៀត។

កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងចំនួនច្រើនជាបន្តបន្ទាប់ភាគច្រើនលើសលប់ គឺបានឆ្លងចេញពីព្រឹត្តិការណ៍២០ កុម្ភៈ។

ខេត្តព្រះសីហនុកំពុងក្លាយជាខេត្តប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជធានីភ្នំពេញ។ ដើម្បីទប់ស្តាប់ការរីករាលដាលជំងឺនេះ អាជ្ញាធរបានសម្រេចបិទទីតាំងពាក់ព័ន្ធមួយចំនួន ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យចាកចេញពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ និងខេត្តផ្សេងៗបើពុំចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម