Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ តារា Kpop ជំនាន់ទី៣រូបនេះ ប្រកាសមានផ្ទៃពោះ

បានផុស

នៅ

ថ្មីៗនេះ តារាចម្រៀងស្រី Haein ដែលជាសមាជិកក្រុម LABOUM បានប្រកាសប្រាប់ទៅកាន់អ្នកគាំទ្រខ្លួនថា ខ្លួនកំពុងមានផ្ទៃពោះ។ តារា​រូប​នេះ​បាន​ចែក​រំលែក​នៅ​លើ Instagram របស់​នាង​ ក្នុង​ការ​បង្ហោះ​មួយ​ដែល​មាន​សូណូក្រាម​ចំនួន​ពីរ និង​ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​វិជ្ជមាន​ចំនួន​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម LABOUM

ជាមួយគ្នានេះ Haein ​បាន​ចែករំលែក​ថា នាង​តែងតែ​មាន​គម្រោង​ចង់បាន​កូន​ទី​ពីរ ប៉ុន្តែ​វា​បាន​កើតឡើង​លឿន​ជាង​ការ​រំពឹង​ទុក។ គួរបញ្ជាក់ដែរថា Haein បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុម LABOUM ពីការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមក្នុងឆ្នាំ 2014 ហើយនៅតែត្រូវបានរាប់បញ្ចូលក្នុងក្រុមនេះ ទោះបីជាពួកគេបានផ្អាកសកម្មភាពក្រុមតាំងពីឆ្នាំ 2022 ក៏ដោយ។

មិនតែប៉ុណ្នោះ រូបនាង ធ្លាប់ត្រូវបានគេប្រកាសថានឹងចូលរួមក្នុងកម្មវិធី Queendom Puzzle ប៉ុន្តែត្រូវបានដកចេញពីកម្មវិធីដោយមិនដឹងមូលហេតុផងដែរ។ បន្ទាប់មកនៅក្នុង ឆ្នាំ2023 Haein ក៏បានរៀបការជាមួយនឹងបុរសសាមញ្ញម្នាក់ ហើយក៏ទទួលបានបុត្រទី1 កាលពីខែឧសភា ឆ្នាំ2024 កន្លងទៅនេះ។

ចំណែកឯ ការមានផ្ទៃពោះកូនទី២របស់នាង គឺខុសគ្នាតែ4ខែតែប៉ុណ្នោះ វាពិតជាមានរយៈពេលលឿនជាងការរំពឹងទុកពិតមែន យ៉ាងណាមិញ Haein ក៏បង្ហាញសេចក្ដីរំភើបចំពោះកូនទី2របស់នាងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម