ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសមិនឈរឈ្មោះជាលើកទី៤ បើចាញ់ឆ្នោតខែវិច្ឆិកា
លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា លោកនឹងមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកជាលើកទី៤ទៀតទេ បើលោកចាញ់ការបោះឆ្នោតនៅថ្ងៃទី៥ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ខែកញ្ញា។

នៅពេលសួរថាតើលោកនឹងប្រកួតប្រជែងម្តងទៀតទេនៅ៤ឆ្នាំខាងមុខបើមិនទទួលបានជោគជ័យក្នុងអាណត្តិនេះ អតីតប្រធានាធិបតីវ័យ៧៨ឆ្នាំបានឆ្លើយថា៖ «ទេខ្ញុំមិនធ្វើទៀតទេ។ ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ។ ខ្ញុំមិនពិចារណាលើរឿងនេះទាល់តែសោះ។ ដោយក្ដីសង្ឃឹម យើងនឹងទទួលបានជោគជ័យ»។
លោក ត្រាំ កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងមួយតទល់នឹងអនុប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី កាម៉ាឡា ហារីស ជាមួយនឹងការស្ទង់មតិបង្ហាញពីលទ្ធផលប្រកៀកប្រកិតគ្នារវាងបេក្ខភាពទាំង២ ដែលពិបាកនឹងកំណត់អ្នកឈ្នះណាស់ក្នុងការប្រជែងតំណែងជាប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ។
លោក ត្រាំ បានចាប់ផ្តើមឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញជាលើកដំបូងក្នុងឆ្នាំ២០២០ បន្ទាប់ពីឈ្នះការបោះឆ្នោតនិងក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ក្នុងឆ្នាំ២០១៧។ លោកបានលើកឡើងម្ដងហើយម្ដងទៀតថា ការចាញ់ឆ្នាំ២០២០របស់លោកពេលប្រជែងជាមួយលោក ចូ បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យ គឺដោយសារតែការក្លែងបន្លំសន្លឹកឆ្នោត ហើយជាលទ្ធផលលោកបានប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋរបស់សហព័ន្ធ និងរដ្ឋ ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីលុបចោលលទ្ធផលបោះឆ្នោត។
លោក ត្រាំ បានច្រានចោលរាល់ការចោទប្រកាន់ ហើយថាវាជាការវាយប្រហារផ្នែកនយោបាយប្រឆាំងនឹងលោក។ មួយវិញទៀត លោកបានអះអាងថា បើលោកចាញ់ការបោះឆ្នោតឆ្នាំ២០២៤នេះ នោះប្រជាធិបតេយ្យនឹងលែងមានទៀតហើយនៅលើទឹកដីអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


