ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា៖ អ្នកតវ៉ារាប់រយនាក់ជាប់បង្ខាំងពេញ១យប់ក្នុងខណ្ឌមួយរួចខ្លួនហើយ
មនុស្សរាប់ពាន់នាក់បានប្រឆាំងនឹងបំរាមគោចរនាពេលយប់ដើម្បីចេញទៅតាមផ្លូវនានាក្នុងទីក្រុងសំខាន់របស់ប្រទេសមីយ៉ាន់ម៉ាក្នុងការគាំទ្រដល់យុវជននៅខណ្ឌ Sanchaung ដែលនៅទីនោះហើយពួកគេបានធ្វើការតវ៉ាជារៀងរាល់ថ្ងៃប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ។
ក្រុមតស៊ូមតិបាននិយាយថា កម្លាំងយោធាបានកាន់កាប់អំណាច និងចាប់ខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ដែលបានធ្វើឲ្យមីយ៉ាន់ម៉ាធ្លាក់ក្នុងវិបត្តិវឹកវរ។ កម្លាំងសន្តិសុខបានសម្លាប់អ្នកតវ៉ាជាង៦០នាក់ និងមនុស្សជាង១៨០០នាក់ត្រូវបានចាប់ខ្លួនរហូតដល់ពេលនេះ។
នៅខណ្ឌ Sanchaung ប៉ូលិសបាញកាំភ្លើង និងបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៨ ខែមីនា ដែលពួកគេបានដើររុករកតាមផ្ទះស្វែងរករកនរណាមកពីខាងក្រៅខណ្ឌ និងបានដាក់ទណ្ឌកម្មចំពោះជនណាដែលលាក់ខ្លួន។
សកម្មជនវ័យក្មេង Shar Ya Mone និយាយថា នាងបានស្ថិតនៅក្នុងអគារជាមួយអ្នកផ្សេងប្រហែលជា២០នាក់ ប៉ុន្តែឥឡូវនេះនាងបានវិលត្រឡប់ទៅផ្ទះវិញហើយ។
Shar Ya Mone បាននិយាយតាមទូរសព្ទដោយសន្យាបន្តចូលរួមធ្វើបាតុកម្មរហូតដល់របបផ្តាច់ការត្រូវបានបញ្ចប់ថា ៖«មានឡានជិះដោយឥតគិតថ្លៃជាច្រើន ហើយប្រជាជនស្វាគមន៍អ្នកតវ៉ាណាស់»។
អ្នកតវ៉ាផ្សេងម្នាក់បានផុសនៅលើបណ្តាញសង្គមថា ពួកគេបានចាកចេញពីតំបន់បង្ខាំងរបស់កម្លាំងយោធាប្រហែលជាម៉ោង៥ព្រឹក បន្ទាប់កម្លាំងយោធាបានដកខ្លួន។
មុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា និងដោះលែងអ្នកតវ៉ាឲ្យមានសុវត្ថិភាពដោយគ្មានហិង្សា ឬចាប់ខ្លួនឡើយ។ នេះបើយោងតាមទូតអាមេរិក និងចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា។
ក្រុមសិទ្ធិមនុស្សបាននិយាយថា មនុស្សប្រហែលជា៥០នាក់ត្រូវបានចាប់ខ្លួននៅខណ្ឌ Sanchaung បន្ទាប់ពីប៉ូលិសបានឆែកឆេតាមផ្ទះ។
ទូរទស្សន៍ជាតិ MRTV បានផ្សាយមុននេះថា ៖«ភាពអត់ធ្មត់របស់រដ្ឋាភិបាលហួសពីដែនកំណត់ និងព្យាយាមកាត់បន្ថយគ្រោះថ្នាក់បំផុតក្នុងការបញ្ឈប់បាតុកម្ម មនុស្សភាគច្រើនបំផុតស្វែងរកស្ថេរភាពពេញលេញ និងកំពុងអំពាវនាវឲ្យមានវិធានការណ៍មានប្រសិទ្ធភាពបំផុតដើម្បីប្រឆាំងនឹងបាតុកម្ម»។
យោងតាមសាក្សី និងសារព័ត៌មានក្នុងស្រុកថា នៅថ្ងៃចន្ទ ទី៨ ខែមីនា អ្នកតវ៉ា៣នាក់ត្រូវបានម្លាប់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា និងនៅ Irrawaddy Delta។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសបានគាំទ្រចំពោះការតវ៉ា។
បាតុកម្មត្រូវបានធ្វើជារៀងរាល់ថ្ងៃក្នុងរយៈពេលជាងមួយខែកន្លងទៅដើម្បីទាមទារឲ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងគោរពការបោះឆ្នោតដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រីបានឈ្នះកាលពីខែវិច្ឆិកា។
យោធាបានធ្វើរដ្ឋប្រហារដណ្តើមយកអំណាចដោយសំអាងលើការលួចបន្លំក្នុងការបោះឆ្នោតដែលពួកគេបានចោទប្រកាន់ ប៉ុន្តែគណកម្មការរៀបចំការបោះឆ្នោតបានបដិសេធ។
ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មមានដែនកំណត់លើរបបយោធាមីយ៉ាន់ម៉ា។ សហគមន៍អឺរ៉ុបបានកំពុងត្រៀមពង្រីកទណ្ឌកម្មរបស់ខ្លួនដើម្បីកំណត់ជំនួញដែលគ្រប់គ្រងដោយយោធា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


