វប្បធម៌ ជំនឿ
មនុស្សស្រីមានប្រជ្រុយ៥កន្លែងលើរាងកាយ គេចាត់ទុកថានាំលុយ ពូកែគ្រប់គ្រងទ្រព្យ
តាមជំនឿរបស់ចាស់ៗពីដើមតែងជឿថា រាល់ទីតាំងប្រជ្រុយនៅរាងកាយរបស់មនុស្សម្នាក់ នឹងប៉ះពាល់ដល់ជោគវាសនាឬសំណាងរបស់មនុស្សម្នាក់នោះ។ មនុស្សជាច្រើនបារម្ភថា ប្រជ្រុយនៅលើមុខនឹងធ្វើឲ្យខូចបុគ្គលិកលក្ខណៈរបស់ពួកគេ ប៉ុន្តែប្រជ្រុយនៅតំបន់ខ្លះអាចជាសញ្ញាល្អ ឬទាក់ទិននឹងទ្រព្យសម្បត្តិលុយកាក់។ ជាពិសេស បើស្ត្រីមានប្រជ្រុយនៅកន្លែងទាំង៣នេះលើខ្លួន ជឿជាក់ថាអ្នកនឹងមានលាភសំណាងល្អ។
ប្រជ្រុយជុំវិញត្រចៀក
មនុស្សស្រីដែលមានប្រជ្រុយនៅពីលើត្រចៀក បើតាមជំនឿគេថា នៅក្នុងជីវិតរបស់ពួកនាងនឹងជួបសំណាងល្អខ្លាំងពិបាកនឹងថ្លែងវាចាណាស់ ប្រជ្រុយនៅទីនេះ គឺជាសញ្ញានៃទ្រព្យសម្បត្តិ និងសំណាងល្អដល់ខ្លួននាងព្រមទាំងក្រុមគ្រួសារ។ ទោះបីជាវាស្ថិតនៅក្នុងទីតាំងដែលពិបាកមើលក៏ដោយ។ ប៉ុន្តែវាក៏នឹងបន្ថែមភាពទាក់ទាញដល់ស្ត្រីឲ្យទាក់ចិត្តពីមនុស្សភេទផ្ទុយដែរ។
ប្រជ្រុយនៅលើថ្ពាល់
ថ្ពាល់គឺជានិមិត្តរូបនៃអំណាច និងទ្រព្យសម្បត្តិនៅលើមុខ ប្រសិនបើមនុស្សស្រីណាក៏ដោយ ដែលមានប្រជ្រុយនៅលើថ្ពាល់ វាត្រូវបានគេជឿថា អត្រាជោគជ័យក្នុងអាជីពរបស់មនុស្សម្នាក់នោះនឹងខ្ពស់ត្រដែតខ្លាំង។ ជាពិសេសរាល់អាជីពដែលពួកនាងបានរើសតែងតែទទួលបានផលជាវិជ្ជមាន។ ទោះជាមានឧបសគ្គខ្លាំងប៉ុណ្ណាក៏អាចដោះស្រាយបានយ៉ាងធូររលុង។
ប្រជ្រុយនៅលើផ្ចិត
ប្រជ្រុយនៅផ្ចិតត្រូវបានគេជឿថា នាំមកនូវលាភសំណាង និងសុភមង្គល។ ជាធម្មតាមានជីវិតថេរ ទាំងការងារ និងរឿងផ្ទាល់ខ្លួន ជារឿយៗពួកគេនឹងជោគជ័យក្នុងការងារមិនថារាល់ការសម្រេចចិត្តបែបណាទេ។ ឯបញ្ហាលុយកាក់ក៏ពុំសូវជាចោតខ្លាំង សម្រាប់មនុស្សស្រីដែលមានប្រជ្រុយលើផ្ចិតទេ។
ប្រជ្រុយនៅលើបាតដៃ
ប្រជ្រុយនៅលើបាតដៃ ជាពិសេសបាតដៃខាងស្តាំ ត្រូវបានគេមើលឃើញថាជាសញ្ញាដ៏មានឥទ្ធិពលនៃទ្រព្យសម្បត្តិ និងភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ វាបង្ហាញពីទេពកោសល្យក្នុងការរកលុយ និងគ្រប់គ្រងហិរញ្ញវត្ថុ ដែលបង្ហាញថាបុគ្គលនោះនឹងមានឱកាសសម្រេចបាននូវស្ថិរភាពហិរញ្ញវត្ថុនាពេលអនាគត។
ប្រជ្រុយនៅលើទ្រូង
ប្រជ្រុយនៅលើទ្រូង ជាពិសេសនៅផ្នែកខាងស្តាំ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពសម្បូរបែបនៃសម្ភារៈ និងការពេញចិត្តខាងផ្លូវចិត្ត។ វាបង្ហាញពីជីវិតដែលពោរពេញទៅដោយការលួងលោម និងការគាំទ្រពីមនុស្សជាទីស្រលាញ់។ ជាពិសេសមនុស្សស្រីបែបនេះក៏ពូកែរកលុយចូលផ្ទះនិងគ្រប់គ្រងបានយ៉ាងល្អិតល្អន់ផងដែរ៕

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


