សន្តិសុខសង្គម
បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុងតំបន់ហាមឃាត់ជាន់មុីនបណ្តាលឲ្យដាច់ជើងម្ខាងរបួសធ្ងន់
បុរស់ម្នាក់ចូលព្រៃកាប់ឈើក្នុងតំបន់ហាមឃាត់ ដើរជាន់មុីនបណ្តាលឲ្យដាច់ជើងម្ខាងរបួសធ្ងន់ នៅវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចឃុំអូរបីជាន់បានប្រាប់អ្នកយកព័ត៍មានថា មុនពេលកើតហេតុនោះជនរងគ្រោះមានឈ្មោះ យឹម សុភាព ភេទប្រុសអាយុ ៥៥ ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរកម្មករបានចេញពីផ្ទះចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ព្រៃមានមីនជាប់ព្រំដែនកម្ពុជា-ថៃ ស្រាប់តែជាន់មុីននៅសល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំរបួសធ្ងន់។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថា ក្រោយបានដឹងថាមានអ្នកជាន់មុីនដាច់ជើង លោកបានដឹកនាំកំលាំង១ក្រុម សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងយោធានៅក្បែរនោះ បានចុះដល់កន្លែងកើតហេតុ ហើយបានជួយអន្តរាគមន៍ដឹកជនរងគ្រោះតាមគោយន្តចេញពីតំបន់គ្រោះថ្នាក់យកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដោយសារតែជនរងគ្រោះមានសភាពធ្ងន់ពេក សមត្ថកិច្ចចម្រុះដឹកជនរងគ្រោះយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗ។
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មកដល់ម៉ោងនេះ ក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ជួយសង្គ្រោះជនរងគ្រោះមិនដឹងថាវាសនាជនរងគ្រោះទៅជាយ៉ាងណានោះទេ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


