ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង
លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ការចុះពិនិត្យនេះ មានការអមដំណើរដោយ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាលខេត្ត។

ក្នុងឱកាសចុះពិនិត្យនេះ លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ ណែនាំឱ្យអាជ្ញាធរខេត្តសៀមរាប មានការយកចិត្តទុកដាក់លើសុវត្ថិភាពជនងាយរងគ្រោះ មនុស្សចាស់ ជនពិការភាព កុមារជាដើម។ ព្រមទាំងណែនាំចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងក្នុងឃុំ ត្រូវសិក្សាពីកម្ពស់ទឹកជំនន់តាមបណ្តាឆ្នាំ ហើយកសាងឱ្យបានខ្ពស់ដើម្បីផ្តល់ជាប្រយោជន៍ក្នុងការធ្វើដំណើរ ហើយក៏អាចធ្វើជាទីទួលសុវត្ថិភាពនៅពេលមានទឹកជន់ផងដែរ។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកជីក្រែង និងឃុំពាក់ព័ន្ធសហការ ជាមួយគណៈកម្មាធិការប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខា បានជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈទៅទីទួលសុវត្ថិភាព និងបានបន្តចុះអន្តរាគមន៍ផ្តល់ជំនួយសង្គ្រោះសម្រាប់ប្រជាពលរដ្ឋដែលមានតម្រូវការស្បៀង ទឹកស្អាត អនាម័យ ជម្រក និងសន្តិសុខជាប្រចាំ ព្រមទាំងមើលថែសុខភាពនៅពេលទឹកស្រកទៅវិញ ឱ្យពួកគាត់សម្អាតលំនូវដ្ឋានដែលរងការជន់លិចនោះឱ្យស្អាតជៀសវាង មានជំងឺកើតឡើង៕





អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


