ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចាប់ផ្ដើមប្រតិបត្តិការលុកលុយជើងគោក ចូលក្នុងប្រទេសលីបង់
អ៊ីស្រាអែល បានចាប់ផ្ដើមប្រតិបត្តិការវាយឆ្មក់ជើងគោកចូលទៅប្រទេសលីបង់ជាបណ្ដើរៗហើយនៅព្រឹកថ្ងៃអង្គារនេះ នៅតាមតំបន់មួយចំនួនដែលជាប់ព្រំដែន ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១ខែតុលា។

យោធាអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានចាប់ផ្តើមការវាយប្រហារជើងគោកកំណត់មូលដ្ឋាន និងគោលដៅជាក់លាក់ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ច្បាស់លាស់ ប្រឆាំងនឹងក្រុមហេសបូឡាក្នុងភូមិភាគខាងត្បូងលីបង់ នៅជិតព្រំដែន ដែលអ៊ីស្រាអែលចាត់ទុកថាវាអាចបង្កការគំរាមកំហែងភ្លាមៗដល់សហគមន៍អ៊ីស្រាអែលនៅភាគខាងជើងប្រទេស។
យោធាអ៊ីស្រាអែល បានបន្ថែមទៀតថា កងកម្លាំងអាកាស និងកាំភ្លើងធំក៏កំពុងគាំទ្រកងកម្លាំងជើងគោកផងដែរ។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់ប្រធានក្រុមប្រឹក្សាមូលដ្ឋាននៅភាគខាងជើងអ៊ីស្រាអែលថា ដំណាក់កាលបន្ទាប់នៃសង្រ្គាមនៅតាមបណ្តោយព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយនឹងគាំទ្រដល់គោលបំណងនៃការនាំយកជនជាតិអ៊ីស្រាអែល ដែលបានភៀសខ្លួនគេចពីគ្រាប់រ៉ុកកែតរបស់ក្រុមហេសបូឡា ក្នុងអំឡុងពេលជិតមួយឆ្នាំនៃការផ្ទុះសង្គ្រាមតាមព្រំដែន។
ការលុកលុយតាមជើងគោក បានឆ្លុះបញ្ចាំងថា ជម្លោះមានសភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលដើមហេតុបង្កឡើងដោយការវាយឆ្មក់ដ៏សាហាវរបស់ក្រុមហាម៉ាសប៉ាឡេស្ទីនចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីជិតមួយឆ្នាំមុន។ ហានិភ័យនៃការកើនឡើងភាពតានតឹងនេះទៀតសោត អាចទាញឲ្យអាមេរិកនិងអ៊ីរ៉ង់ជាប់ពាក់ព័ន្ធដោយផ្ទាល់ ដែលអាចបណ្ដាលឲ្យផ្ទុះសង្គ្រាមធំ។
យោងតាមរដ្ឋាភិបាលលីបង់ ការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាកាលពីពេលថ្មីៗកន្លងទៅរបស់អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការក្រុមហេសបូឡាអស់ចំនួន៧នាក់ និងសម្លាប់ជនស៊ីវិលប្រហែល ១០០០នាក់ ព្រមទាំងបង្ខំឲ្យពលរដ្ឋ១លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


