ព័ត៌មានជាតិ
ម៉ាស៊ីនបូមទឹកកងអង្គរក្ស សម្តេចតេជោ ជួយបូមរហូតបានរីងស្ងួត នៅផ្សារបឹងព្រលិត
បើសិនជាពុំមានម៉ាស៊ីនបូមទឹករបស់កងអង្គរក្ស សម្តេចតេជោ ជួយបូមនោះទេ តំបន់ផ្សារបឹងព្រលឹតដែលរងការលិចលង់រយៈពេល ៣ ថ្ងៃ មកនោះ អាចប្រឈមនឹងការលិចលង់ជាច្រើនថ្ងៃ ដូចអំឡុងខែវស្សា ឆ្នាំ ២០២៣។

យោងតាមប្រសាសន៍ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី ៨ ខែតុលា នេះថា គិតមកដល់ព្រឹកមិញនេះ តំបន់ជុំវិញផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរីងស្ងួតដូចដើមវិញហើយ។ ពិសេសជាងនេះ កុំតែបានម៉ាស៊ីនបូមទឹករបស់កងអង្គរក្ស សម្តេចតេជោ ចំនួន ៤ គ្រឿង បានដាក់បូមតាមប្រព័ន្ធលូតូចរុញកម្លាំងទឹកចូលទៅលូធំ បង្ហួសទៅស្ថានីយបូមទឹកព្រែកបារាំងទេនោះ ច្បាស់ជានៅបន្តលិចលង់ ខណៈភ្លៀងមួយមេធំបន្ថែមទៀត នាវេលាទៀបភ្លឺថ្ងៃទី ៨ តុលា នេះ។
លោកអភិបាលខណ្ឌច្បារអំពៅ តំណាងឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ទឹកលិច បានសម្ដែងការដឹងគុណដល់ សម្តេចតេជោ ដែល សម្តេច បានបញ្ជាឲ្យក្រុមបច្ចេកទេសកងអន្តរាគមន៍ នៃបញ្ជាការដ្ឋានកងអង្គរក្សរបស់ សម្តេច ដឹកយកម៉ាស៊ីនបូមទឹកចល័តចំនួន ៤ គ្រឿង មកដាក់បូមបានទាន់ពេល ធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ព្រោះតែទឹកបានរីងស្ងួតដូចដើមវិញហើយ។

គួររំលឹកថា ក្នុងអំឡុងយប់ថ្ងៃទី ៥-៦ ខែតុលា នេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ធ្វើឲ្យតំបន់ផ្សារបឹងព្រលឹត និងទីតាំងមួយចំនួន បានរងការលិចលង់ដោយជំនន់ទឹកភ្លៀងហក់ឡើងខ្លាំងជិត ១ ម៉ែត្រ បង្កឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋតែមួយប៉ប្រិចភ្នែក៕
អត្ថបទ ៖ នរា

-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


