ព័ត៌មានអន្ដរជាតិ
ប្រទេសប្រេស៊ីលបញ្ជាឱ្យដំណើរការវិញនូវបណ្តាញសង្គម X របស់ លោក Elon Musk
តុលាការកំពូលរបស់ប្រទេសប្រេស៊ីលនៅអាមេរិកខាងត្បូង បានដកបម្រាមលើបណ្តាញសង្គម X របស់លោក Elon Musk បន្ទាប់ពីកម្មវិធីនេះត្រូវបានហាមឃាត់ ចំពេលមានជម្លោះជុំវិញព័ត៌មានមិនពិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅថ្ងៃទី១០ខែតុលាននេះ។

ចៅក្រមលោក Alexandre de Moraes បាននិយាយនៅក្នុងសេចក្តីសម្រេចរបស់គាត់ថា៖«ខ្ញុំអនុញ្ញាតឱ្យមានសកម្មភាពត្រឡប់មកវិញភ្លាមៗរបស់ X» បន្ទាប់ពីក្រុមហ៊ុនបានបង់ប្រាក់ពិន័យរាប់លានដុល្លារចំពោះការមិនគោរពតាមដីការបស់តុលាការជាបន្តបន្ទាប់។ គាត់បានផ្តល់ពេល២៤ម៉ោងដល់និយតករទំនាក់ទំនងរបស់ប្រទេសប្រេស៊ីលដើម្បីធ្វើឱ្យកម្មវិធីបច្ចេកវិទ្យានេះអាចចូលដំណើរការបានវិញ។
លោក Musk ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក និងជាអ្នកនិយាយដោយសេរីដែលប្រកាសដោយខ្លួនឯង មិនទាន់មានប្រតិកម្មចំពោះការសម្រេចចិត្តនេះទេ។ តែបើតាមរយៈគណនីសកលរបស់ខ្លួន X បាននិយាយថា វាមានមោទនភាពក្នុងការត្រឡប់ទៅប្រទេសប្រេស៊ីលវិញ ដោយបន្ថែមថា ខ្លួននឹង បន្តការពារសេរីភាពនៃការបញ្ចេញមតិ នៅក្នុងការកំណត់របស់ច្បាប់ នៅក្នុងប្រទេសដែលខ្លួនប្រតិបត្តិការ។

ថ្នាលបច្ចេកវិទ្យា X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ត្រូវបានផ្អាកនៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារដ៏ធំបំផុត និងចង់បានបំផុតរបស់ក្រុមហ៊ុននេះ កាលពីចុងខែសីហា នៅក្នុងការប្រឈមមុខគ្នាជុំវិញព័ត៌មានមិនពិតតាមអ៊ីនធឺណិតទាក់ទងនឹងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២២របស់ប្រទេសប្រេស៊ីល។
បន្ទាប់ពីលោក Moraes ហាមឃាត់ X លោក Musk បានរិះគន់ចៅក្រមរូបនោះ ដោយហៅគាត់ថា «ជនអាក្រក់ផ្តាច់ការ» ហើយដាក់ឈ្មោះគាត់ថា «Voldemort»។ ដោយឡែកលោក Moraes បានចោទប្រកាន់វេទិកាX ថាបានធ្វើ ឱ្យខូចលទ្ធិប្រជាធិបតេយ្យដោយអនុញ្ញាតឱ្យព័ត៌មានមិនពិតរីកចម្រើន ដែលជាជំហរគាំទ្រដោយប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ដែលបានប្រកាសថា រដ្ឋនឹងមិន «ត្រូវបានបំភិតបំភ័យដោយបុគ្គល ក្រុមហ៊ុន ឬវេទិកាឌីជីថលដែលជឿជាក់លើខ្លួនឯងនោះទេ ឲ្យនៅពីលើច្បាប់»។ នៅទីបំផុត X បានធ្វើតាមការទាមទារទាំងអស់របស់ Moraes ដើម្បីឱ្យមានការផ្អាក។
ទោះយ៉ាងណាកាលពីសប្តាហ៍មុន ចៅក្រមបានបញ្ជាក់ថា ក្រុមហ៊ុនបានទូទាត់ការផាកពិន័យប្រមាណ ៥,២លានដុល្លារផងដែរ។ ជម្លោះប្រេស៊ីលគឺជាការប្រឈមមុខគ្នានាពេលថ្មីៗនេះរវាង Musk និងរដ្ឋាភិបាលរួមទាំងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេសដែលតាមប្រមាញ់រកការការពារការរីករាលដាលនៃព័ត៌មានមិនពិតតាមអ៊ីនធឺណិត ខណៈដឹល X មានអ្នកប្រើប្រាស់ ២២ លាននាក់នៅក្នុងប្រទេសប្រេស៊ីល មុនពេលវាត្រូវបានហាមឃាត់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


