ជីវិតកម្សាន្ដ
ត្រឹមរយ:ពេលខ្លី បាត់បង់សិល្បករវ័យក្មេង ៣រូប បន្សល់ទុកត្រឹមអនុស្សាវរីយ៍
បើគិតមកដល់ត្រឹមខែតុលា ឆ្នាំ២០២៤នេះ សិល្បករវ័យក្មេងរបស់ខ្មែរចំនួន ៣រូប ត្រូវបាត់បង់ជីវិតរគួរឲ្យសង្វេគ និងរន្ធត់បំផុត សម្រាប់មហាជនអ្នកគាំទ្រព្រមទាំងអ្នកដែលស្ថិតក្នុងចង្កោមសិល្ប: ខណ:ការស្លាប់របស់អ្នកទាំង៣ គឺមានសភាពផ្សេងៗគ្នា។

ជាការពិតការបាត់បង់សិល្បករវ័យក្មេងរបស់ខ្មែរទាំង ៣រូបនេះ បានបន្សល់ទុក្ខនូវភាពសោកសៅនិងស្តាយ ស្រណោះជាខ្លាំង សម្រាប់ក្រុមគ្រួសារក៏ដូចជាមិត្តភក្តិធ្លាប់រួមអាជីព។ តួយ៉ាង អ្នកសិល្ប:ប្រុសទាំង ៣រូប ដែលបានបាត់បង់ជីវិត មាន ២រូបធ្វើអត្តឃាតសម្លាប់ខ្លួនឯង និងម្នាក់ទៀត ស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចៃដន្យ រួមមាន៖
១. លោក ម៉ូវ សុគន្ធ ហៅ MC Mario បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង ដោយការលោតទឹកសម្លា ប់ខ្លួននៅស្ពានបាឡេ(ឫស្សីកែវ) កាលពីវេលាម៉ោង ៥:០២នាទី ទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីការលោតទឹកសម្លាប់ខ្លួននៅសាកសពរបស់ MCM ario ត្រូវបានក្រុមគ្រួសាររកឃើញនៅព្រឹកថ្ងៃទី ២០ ខែមិថុនា។


២. លោក ហម វាសនា ហៅ MC ចេកខ្ចី បានសម្រេចធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនយ៉ាងរន្ធត់បំផុត ដែលករណីនេះកើតឡើងនៅឯស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមការបង្ហោះចែករំលែកពីសំណាក់មិត្តភក្តិនិងអ្នកដែលធ្លាប់ស្គាល់គ្នាជាមួយលោក វាសនា ហៅMC ចេកខ្ចី កាលពីរសៀលថ្ងៃទី ២៥ខែកក្កដា ឆ្នាំ២០២៤។


៣. តារាចម្រៀងប្រុសលោក ថុល លីណា និងជាអតីតបេក្ខភាកម្មវិធី Cambodian Idol និង X Factor Cambodian បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង កាលពីយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤ នៅម្តុំស្វាយរលំបន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ ចេញពីកម្មវិធីច្រៀងមួយកន្លែង។

តាមរយ:ដំណឹងនៃការស្លាប់របស់សិល្បករខ្មែរទាំង៣ នាក់ខាងនេះដែរពិតជារឿងដ៏រន្ធត់ខ្លាំងណាស់សម្រា ប់មហាជនអ្នកគាំទ្រនឹងសិល្ប:រួមអាជីពខណ:គេឃើ ញមានមត្តិសិល្បករមួយចំនួនបានផ្ញើសាចូលរួមរំលែ កទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារអ្នកទាំង ៣រូប ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


