ព័ត៌មានជាតិ
កំណាត់ផ្លូវប្រវែងជាង ៩០ ម៉ែត្រ នៅក្រុងបានលុង បើកការដ្ឋានជួសជុលឡើងវិញ
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ ២៣ ដែលមានប្រវែងជាង ៩០ ម៉ែត្រ ទទឹង ១១ ម៉ែត្រ នៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងខាងលិចរមណីយដ្ឋានបឹងកន្សែង ទៅតភ្ជាប់និងផ្លូវលេខ ៧៨-៥ ផ្លូវស្រុកអូរជុំ ស្ថិតក្នុងភូមិភ្នំស្វាយ និងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

បើតាមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានឲ្យដឹងថា កំណាត់ផ្លូវលេខ ២៣ ដែលបានបើកការដ្ឋានជួសជុលឡើងវិញមានប្រវែង ៩៦ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តជាអ្នកជួសជុលស្តារឡើងវិញទាំងស្រុង។
ផ្លូវនេះជួសជុលចាប់ពីខ្ទមលោកតាទៅតភ្ជាប់ផ្លូវលេខ ៧៨-៥ ឆ្ពោះទៅស្រុកអូរជុំ ដែលគ្រោងជួសជុលឲ្យរួចរាល់នៅចុងឆ្នាំ២០២៤។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញក្រុងបានលុង និងនៅតាមបណ្ដាស្រុកទាំង ៨ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ជាក់ស្តែងអាជ្ញាធរខេត្តរតនគិរីបានខិតខំកែលំអរហេដ្ឋារចនាសម្ព័ន្ឋនៅជុំវិញបឹងកន្សែង ដែលជាបេះដូងរបស់ខេត្តរតនគិរី ដើម្បីទាក់ទាញទេសចរមកកម្សាន្តជារៀងរាល់ថ្ងៃ។
ពលរដ្ឋរស់នៅប្របមាត់បឹងកន្សែងសំដែងការសប្បាយរីករាយ ដោយសារកំណាត់ដែលបានបើកការដ្ឋានជួសជុលឡើងវិញនេះត្រូវបានគេទុកចោលយូរឆ្នាំ រងការឌ្រុតឌ្រោមខូចខាតជាខ្លាំង ដោយមានគ្រលុកធំៗពិបាកធ្វើដំណើរ ខណៈរដូវប្រាំងហុយដីចូលផ្ទះពលរដ្ឋជាប្រចាំ។
ពលរដ្ឋសំដែងការអបអរសាទរ និងថ្លែងអំណរអរគុណដល់លោកអភិបាលខេត្តរតនគិរី ដែលបានសម្រេចស្តារនិងជួសជុលកំណាត់ផ្លូវនេះឡើងវិញជាថ្មី៕







ដោយ ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


