ជីវិតកម្សាន្ដ
ឃាត់ខ្លួនមនុស្ស១៨នាក់ជាថៅកែ Icon Group រួមទាំងតារាថៃ ៣ ដួងជាមេខ្លោងធំ
កាលពីល្ងាចថ្ងៃទី១៦ តុលា ឆ្នាំ២០២៤ ការិយាល័យស៊ើបអង្កេតមជ្ឈិមបានស្នើសុំតុលាការព្រហ្មទណ្ឌដើម្បីស្នើឲ្យតុលាការអនុម័តដីកាចាប់ខ្លួនជនជាប់ចោទក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងការបោកប្រាស់សាធារណៈជន និងរួមគ្នានាំចូលព័ត៌មានមិនពិត។
តុលាការព្រហ្មទណ្ឌបានអនុម័តដីកាចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿង The Icon Group សរុបចំនួន ១៨នាក់ រួមទាំងមនុស្សដែលមានឈ្មោះជាថៅកែនិងជាគ្រូបង្វឹករបស់ The iCon Group រួមមាន Paul Waratanaphon និងថៅកែល្បីៗចំនួន៣រូប គឺ Kan Kantathavorn, Sam Yuranunt និង Min Peachaya ។
ប៉ូលិសស៊ើបអង្កេតកណ្តាលបានធ្វើបច្ចុប្បន្នភាពថា នៅម៉ោងប្រហែល ៥និង ២៥នាទីល្ងាចថ្ងៃដដែល ពួកគេបានចាប់ខ្លួនជនសង្ស័យចំនួន១៤នាក់ក្នុងសំណុំរឿង Icon Group ហើយកំពុងរៀបចំចាប់ខ្លួនមនុស្ស៤រូបទៀតចូលទៅក្នុងការស៊ើបអង្កេតបន្ថែម។ ក្រោយមកនៅម៉ោងប្រហែល៧យប់ សមត្ថកិច្ចបាននាំខ្លួនលោក Kan Kantathavorn ទៅឃុំខ្លួន សិនមុននឹងសួរចម្លើយ។
ដោយឡែក តារាសម្ដែង Min Pechaya ក៏ត្រូវប៉ូលិសនាំខ្លួនក្នុងថ្ងៃតែមួយពិធីករលោក Kan ដើម្បីយកមកសាកសួរនៅការិយាល័យស៊ើបអង្កេតកណ្តាល។ នាងត្រូវបានមន្ត្រីប៉ូលិសស្រីចូលរួម និងអញ្ជើញចូលបន្ទប់សួរចម្លើយទី៣ដាច់ពីគេឯង។ ចំណែកឯតារាប្រុស Sam Yuranunt នាពេលនេះក៏ពុងតែត្រូវប៉ូលិសស៊ើបអង្កេតនិងចូលទៅដល់ផ្ទះរបស់លោកដើម្បីឃាត់ខ្លួនដូចគ្នា។
គួររម្លឹកថា ក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយ បានរងនូវការជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០ នាក់។ ក្នុងនោះមានតារាប្រុសស្រីល្បីៗជួរមុខក្នុងប្រទេសថៃកំពុងត្រូវប៉ូលិសស៊ើបអង្កេត ខណៈពេលដែលម្នាក់ៗចេញមុខមកបកស្រាយរៀងៗខ្លួនថា ពួកគេត្រូវជាទូតសុឆន្ទៈតំណាងផលិតផលតែប៉ុណ្ណោះ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Min ចេញមុខសុំទោសទាំងទឹកភ្នែក បន្ទាប់ពីជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


