ជីវិតកម្សាន្ដ
Min ចេញមុខសុំទោសទាំងទឹកភ្នែក បន្ទាប់ពីជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់
តារាសម្ដែងថៃ Min Pechaya បានចេញមុខសុំទោសមហាជនទាំងទឹកភ្នែកជោគថ្ពាល់ ក្នុងពេលដែលនាងមិនបានធ្វើការស្រាវជ្រាវឲ្យហ្មត់ចត់មុនពេលផ្សព្វផ្សាយ The iCon Group ជាក្រុមហ៊ុនមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទក្លែងបន្លំ ព្រមទាំងត្រូវគេរាយការណ៍ថាបានជំរុញឲ្យមនុស្សជាច្រើនក្ស័យធន។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ តារាថៃវ័យ៣៥ឆ្នាំបានបញ្ជាក់ច្បាស់ថា នាងមិនត្រូវបានជួលជាផ្លូវការដោយក្រុមហ៊ុន The iCon Group ដែលលក់ផលិតផលថែរក្សាសម្រស់ អាហារបំប៉នសុខភាព និងផ្តល់វគ្គបណ្តុះបណ្តាលអនឡាញស្តីពីការលក់ និងការការពារសុខភាពទេ។ ផ្ទុយទៅវិញ នាងបានធ្វើជាទូតសុឆន្ទៈផលិតផលតែម្នាក់ឯង ដូចការរាយការណ៍ដោយគេហទំព័រព័ត៌មាន Thairath នាពេលកន្លងមក។

ទន្ទឹមនោះដែរ Min Pechaya បានរៀបរាប់ថា នាងបានចូលរួមជាមួយក្រុមហ៊ុនប្រហែលមួយឆ្នាំមុន ហើយដូចតារាល្បីៗផ្សេងទៀតដែលពាក់ព័ន្ធជឿថាក្រុមហ៊ុននេះស្របច្បាប់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស។ យ៉ាងណា នាងទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការស្រាវជ្រាវឲ្យគ្រប់គ្រាន់នូវប្រវត្តិរបស់ក្រុមហ៊ុន និងបានសម្តែងការសោកស្តាយចំពោះអ្នកដែលរងផលប៉ះពាល់ដោយការក្លែងបន្លំ ហើយពេលនេះនាងក៏បានបញ្ចប់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែរ។
កាលពីថ្ងៃដដែល ប៉ូលិសថៃបានលាតត្រដាងថា ពួកគេបានប្រមូលសេចក្តីថ្លែងការណ៍ចំនួន ៣០៦ ពីមនុស្សដែលត្រូវបានគេទាញចូលក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន។ ជាមួយគ្នានោះ អ្នកនាំពាក្យរងប៉ូលិស លោក Pol Col Uthane Nuipin បានរាយការណ៍ថា ការខាតបង់តាមការប៉ាន់ប្រមាណបានកើនឡើងដល់ ១១៨លានបាត (៣.៥លានដុល្លារអាមេរិក) ចាប់តាំងពីការស៊ើបអង្កេតបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមហ៊ុនមួយនេះត្រូវគេរាយការណ៍ថា បានទាក់ទាញបុគ្គលដែលមានវគ្គសិក្សាទីផ្សារដែលមានតម្លៃក្រោម ១០០បាត ក្រោយមកជំរុញឲ្យពួកគេវិនិយោគបន្ថែមទៀតលើផលិតផលសម្រាប់លក់បន្ត។ លើសពីនេះទៀត អ្នកចូលរួមត្រូវបានតម្រូវឲ្យបង់ប្រាក់សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីការយល់ព្រមពីតារាល្បីថែមទៀត។
ក្រៅពី Min Pechaya ក៏មានតារាល្បីៗមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ក្នុងនោះក៏មានតារាសម្ដែង Boy Pakornផងដែរ។ នៅក្នុងកម្មវិធីទូរទស្សន៍មួយ គាត់បានយំ សុំទោសជនរងគ្រោះ ហើយនិយាយថា គាត់មិនមែនជាអ្នកដឹកនាំក្រុមហ៊ុនទេ គឺគ្រាន់តែថតរូបផ្សព្វផ្សាយ និងចូលរួមក្នុងព្រឹត្តិការណ៍ក្រុមហ៊ុនប៉ុណ្ណោះ។ លោក Pakorn និយាយថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ព័ត៌មានទាំងអស់នៅក្នុងកិច្ចសន្យា ដើម្បីបម្រើការស៊ើបអង្កេតរបស់ប៉ូលិស។
គួររម្លឹកថា ក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយ បានរងនូវការជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០ នាក់។ ក្នុងនោះមានតារាប្រុសស្រីល្បីៗជួរមុខក្នុងប្រទេសថៃកំពុងត្រូវប៉ូលិសស៊ើបអង្កេត ខណៈពេលដែលម្នាក់ៗចេញមុខមកបកស្រាយរៀងៗខ្លួនថា ពួកគេត្រូវជាទូតសុឆន្ទៈតំណាងផលិតផលតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈានដល់ស៊ើបអង្កេតតារាថៃល្បីៗ ពាក់ព័ន្ធក្រុមហ៊ុនអនឡាញបោកប្រាស់ លើជនរងគ្រោះជាង៧០០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


