Connect with us

ជីវិតកម្សាន្ដ

សារព័ត៌មានតៃវ៉ាន់ផ្សាយថា ព្រះនាង ជេនណា គ្រោងយាងទៅកូរ៉េបង្ហាញព្រះកាយជាតារា K-pop

បានផុស

នៅ

កាលពីថ្ងៃទី ១៤ ខែតុលា បណ្តាញសារព័ត៌មានតៃវ៉ាន់ Sanli News Network បានរាយការណ៍ថា ព្រះនាង នរោត្តម ជេនណា ដែលមានព្រះជន្ម ១២ វស្សា កំពុងពិចារណាផ្លាស់ទៅប្រទេសកូរ៉េខាងត្បូង ដើម្បីបន្តក្ដីសុបិននៃការបង្ហាញព្រះកាយជាតារា K-pop ។

ព្រះនាងតូច ជេនណា គឺ​ជា​តារា​ល្បី​ម្នាក់​ក្នុង​វិស័យ​កម្សាន្ត​របស់​ប្រទេស​កម្ពុជា។ យ៉ាងណា នៅអាយុប្រាំបីឆ្នាំ ទ្រង់ត្រូវបានជ្រើសរើសជាតារាម៉ូដែលសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយ ហើយឥឡូវនេះទ្រង់មានអ្នកតាមដាននៅលើគណនី Instagram ជាង១២ម៉ឺននាក់។ ទ្រង់​ក៏​ទទួល​បាន​ការ​ទទួល​ស្គាល់​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ក្នុងប្រទេសចិន​ តាម​រយៈ​ការ​បង្ហាញ​ព្រះកាយ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ និង​កម្មវិធី​ចិនល្បីៗដូចជាស្ថានីយទូរទស្សន៍ចិនដ៏ធំ CCTV1 ។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានកត់សម្គាល់ថា «​ជាមួយនឹងរូបរាងពិសេសរបស់សែរាជវង្សកម្ពុជា និងជំនាញសម្តែងដ៏ល្អឥតខ្ចោះ មនុស្សជាច្រើនរំពឹងថាទ្រង់នឹងក្លាយជា Lisa បន្ទាប់។ សមត្ថភាព​ច្រៀង​និង​រាំ​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍​របស់​ព្រះនាងតូច​ក៏​បាន​ទទួល​ការ​ចាប់​អារម្មណ៍យ៉ាងខ្លាំងពីមហាជន ហើយទ្រង់ក៏មាន​គម្រោង​ផ្លាស់​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូងដើម្បី​ក្លាយ​ជា​តារា​ហ្វឹកហាត់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមតែប៉ុណ្ណឹងនោះទេ ងាកទៅកាន់សារព័ត៌មាន Allkpop ដែលមាននៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្សាយបន្ថែមដែរថា ​នៅព្រះជន្ម១២ព្រះវស្សា ព្រះនាងតូចត្រូវបានគេរាយការណ៍ថា ទ្រង់មានអាចទំនាកទំនងដោយស្ទាត់ជំនាញ ដល់ទៅ៥ភាសា ដែលរួមទាំងភាសាកំណើតរបស់ទ្រង់ (ខ្មែរ) ថៃ ចិន អង់គ្លេស និងបារាំង។​ ទ្រង់ក៏​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា​សែរាជវង្សគាំទ្រវិស័យ K-pop ដ៏​ធំម្នាក់ផងដែរ។

លើសពីនេះទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េ​កាលពី​ឆ្នាំ ២០២០ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​វប្បធម៌ និង​សេដ្ឋកិច្ច​កម្ពុជា ព្រះនាងជេនណា​បានមានព្រះរាជបន្ទូលថា ទ្រង់ជា​អ្នក​គាំទ្រ​ក្រុម BLACKPINK, TWICE, និង MOMOLAND ។ នៅក្នុងបទសម្ភាសន៍ជាមួយ Global Korean របស់ YTN កាលពីឆ្នាំមុន ព្រះនាងបានបង្ហាញពីក្តីស្រលាញ់របស់ទ្រង់ចំពោះតន្ត្រី K-pop និងការរាំលើឆាក។

គួរបញ្ចាក់ដែរថា ព្រះនាងតូចនរោត្តម ជេនណា​ ធ្លាប់លេចព្រះភ័ក្រក្នុងកម្មវិធីទូរទស្សន៍ខ្មែរជាច្រើន ហើយនៅឆ្នាំ២០២២ ទ្រង់បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «You Da One»។ កាលពីដើមឆ្នាំនេះ ព្រះនាងតូចក៏បានសម្តែងក្នុងភាពយន្តបែបភ័យរន្ធត់របស់កម្ពុជាក្នុងរឿង​ បណ្ដាសានាងរាត្រី ដែលទ្រង់បានឈ្នះពានរង្វាន់តារាសម្តែងថ្មីល្អបំផុតនៅក្នុងមហោស្រពភាពយន្តអាស៊ីលើកទី២។ ជាពិសេសមួយរយៈមកនេះ ព្រះកិត្តិនាមរបស់ទ្រង់ហាក់ល្បីល្បាញនៅឯទឹកដីនៃប្រទេសចិន​ ដោយទ្រង់បានលេចព្រះភ័ក្រជាបន្តបន្ទាប់លើឆាកអន្តរជាតិបកស្រាយនូវបទចម្រៀងរួមគ្នាជាមួយជាតិសាស៍ដទៃបានយ៉ាងពិរោះរណ្ដុំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jessi ​ត្រូវប៉ូលិសដោះលែង​មកវិញ ក្រោយ​​សួរ​ចម្លើយអស់ ៦ ម៉ោង ពាក់ព័ន្ធនឹងហិង្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា២៤ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ២៨ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៥១ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម