ព័ត៌មានជាតិ
ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សថ្នាក់ទី ៦ ធ្លាក់មធ្យមភាគ ឡើងថ្នាក់ទី ៧ ដោយស្វ័យប្រវត្តិ តែត្រូវឆ្លងកាត់ការបំប៉ន ១ ខែសិន
សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសិស្សថ្នាក់ទី ៦ ដែលធ្លាក់មធ្យមភាគ ឱ្យឡើងថ្នាក់ទី ៧ ដោយស្វ័យប្រវត្តិ តែត្រូវឆ្លងកាត់វគ្គបំប៉ន ១ ខែសិន ទើបអាចឡើងថ្នាក់បាន។

នៅក្នុងសេចក្ដីណែនាំស្ដីពីការប្រព្រឹត្តិទៅ នៃដំណើរការសិក្សានៅកម្រិតបឋមសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ បានឱ្យដឹងថា សម្រាប់គ្រឹះស្ថានបឋមសិក្សាដែលបានរៀបចំតេស្តស្តង់ដារបញ្ចប់ថ្នាក់ទី ៦ ឆ្នាំសិក្សា ២០២៣-២០២៤ ដែលមានសិស្សធ្លាក់មធ្យមភាគ គណៈគ្រប់គ្រងសាលារៀន ត្រូវពិភាក្សាជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាដែលសិស្សនោះត្រូវចូលរៀនថ្នាក់ទី ៧ ដើម្បីរៀបចំផ្តល់ការបំប៉នបន្ថែមលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា យ៉ាងតិចរយៈពេល ១ ខែ បន្ទាប់មកត្រូវអនុញ្ញាតឱ្យឡើងថ្នាក់ទី ៧ ដោយស្វ័យប្រវត្តិ។
ក្រសួងបានបញ្ជាក់ថា ការអនុញ្ញាតឱ្យឡើងថ្នាក់នេះ លុះត្រាតែសាមីខ្លួនបានឆ្លងកាត់ការបំប៉ន។ ជាមួយគ្នានេះដែរ គ្រឹះស្ថានបឋមសិក្សា ឬមធ្យមសិក្សា ត្រូវតែប្រជុំពិភាក្សារវាងគណៈគ្រប់គ្រងសាលា គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ដើម្បីរៀបចំដំណើរការបំប៉ន និងផ្តល់ឱកាសឱ្យសិស្សធ្លាក់មធ្យមភាគទាំងនោះបានឡើងថ្នាក់។

ក្រសួងអប់រំ បានចេញសេចក្ដីណែនាំលេខ ៣៤ អយក.សណន ចុះថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤ ស្តីពីការពង្រឹងយន្តការធ្វើតេស្តវាយតម្លៃសិស្សនៅតាមគ្រឹះស្ថានសិក្សាអបចំណេះទូទៅសាធារណៈ។
ការរៀបចំធ្វើតេស្តស្តង់ដារបញ្ចប់ថ្នាក់ទី ៦ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាព នៃការអប់រំ ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់អភិបាលកិច្ចសាលារៀន ការអនុវត្តភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ ការចូលរួម ការគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល ដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្សានុសិស្ស។

ក្នុងនោះត្រូវមានការកំណត់មធ្យមភាគពិន្ទុ ដើម្បីអនុញ្ញាតឱ្យសិស្សឡើងថ្នាក់ ត្រូវគណនាមធ្យមភាគដោយកំណត់យក ៤០ ភាគរយ នៃមធ្យមភាគប្រចាំឆ្នាំ បូកបញ្ចូលនឹង ៦០ ភាគរយ នៃលទ្ធផលតេស្តស្តង់ដារបញ្ចប់ ថ្នាក់ទី ៦។ ឧទាហរណ៍ សិស្សឈ្មោះ ពេជ្រ ចរណៃ មានមធ្យមភាគប្រចាំឆ្នាំ ៨,៤០ និងលទ្ធផលតេស្តស្តង់ដារបញ្ចប់ថ្នាក់ទី ៦ មានមធ្យមភាគ ៧,៥០។ ដូច្នេះមធ្យមភាគពិន្ទុរបស់សិស្សឈ្មោះ ពេជ្រ ចរណៃ គឺ (៨,៤០ x ០,៤) + (៧,៥០ x០,៦) = ៧,៨៦ សិស្សដែលមានមធ្យមភាគពិន្ទុចាប់ពី ៥,០០ ឡើងទៅ ត្រូវអនុញ្ញាតឱ្យឡើងថ្នាក់ទី ៧ នៃកម្រិតអប់រំ មធ្យមសិក្សាបឋមភូមិ។ ចំពោះសិស្សមានមធ្យមភាគពិន្ទុក្រោម ៥,០០ សាលារៀបចំការបំប៉នក្នុងអំឡុងពេលមហាវិស្សមកាល ក្រោមការចូលរួមដោយស្ម័គ្រចិត្តរបស់ លោកគ្រូ អ្នកគ្រូ និង មានការគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាល និងអនុវត្តការធ្វើតេស្តឡើងថ្នាក់ដើមឆ្នាំសិក្សាថ្មី។ សិស្សធ្លាក់ការធ្វើតេស្តនៅដើមឆ្នាំសិក្សាថ្មី ត្រូវរៀនត្រួតថ្នាក់។
ក្រសួងអប់រំ បានបញ្ជាក់ថា ចំពោះសិស្សដែលត្រួតថ្នាក់រយៈពេលពីរឆ្នាំ សាលាត្រូវផ្តល់ឱកាសឱ្យឡើងថ្នាក់ទៅរៀនថ្នាក់បន្ទាប់ដោយស្វ័យប្រវត្តិក្នុងឆ្នាំសិក្សាទី ៣៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


