ជីវិតកម្សាន្ដ
Jessi សុំការអភ័យទោសពីជនរងគ្រោះដែលរងហិង្សា ក្រោយធ្ងន់ ក ខ្លាំង រឿងកុហកមិនស្គាល់ជនដៃដល់
កាលពីថ្ងៃទី ២៣ ខែតុលា តារាចម្រៀង Jessi បានចេញការសុំទោសមួយផ្សេងទៀត សម្រាប់ភាពចម្រូងចម្រាសនៃការវាយប្រហារលើអ្នកគាំទ្រ។ ក្នុងនោះនាងបានសរសេរសារមួយដោយបង្ហោះសុំការអភ័យទោសនៅលើ Instagram ផ្ទាល់ខ្លួន និងសម្តែងការសោកស្តាយចំពោះការធ្វេសប្រហែសរបស់នាងដែរ។
តាមរយៈ Instagram តារាចម្រៀងកូរ៉េរូបនេះបានសរសេរថា «ជាដំបូងខ្ញុំចង់សុំទោសដោយស្មោះចំពោះជនរងគ្រោះ និងក្រុមគ្រួសារចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីឧបទ្ទវហេតុនេះ ទោះបីជាឧបទ្ទវហេតុនេកើតឡើងពីសកម្មភាពរបស់ខ្ញុំក៏ដោយ ចាប់តាំងពីវាបានកើតឡើងរហូតមកដល់ពេលនេះ ទង្វើខុសឆ្គងរបស់ខ្ញុំ អាកប្បកិរិយា និងការមិនឆ្លើយតបបានធ្វើឲ្យប៉ះពាល់មិនត្រឹមតែជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងមានអ្នកផ្សេងទៀតជាច្រើនផងដែរ ដែលធ្វើឲ្យពួកគេមានអារម្មណ៍មិនសប្បាយចិត្ត»។
នាងបានបន្តថា «ខ្ញុំសោកស្ដាយរាប់ពាន់ដង រាប់ម៉ឺនដង បើខ្ញុំអាចត្រឡប់ទៅពេលនោះវិញ បើគ្រាន់តែបានថតរូបជាមួយជនរងគ្រោះ បើខ្ញុំកាន់តែសកម្មក្នុងការការពារជនរងគ្រោះ បើខ្ញុំបានខលទៅប៉ូលិសភ្លាមៗ បើខ្ញុំបានផ្តល់ការសុំទោសត្រឹមត្រូវ ប្រហែលជាជនរងគ្រោះនឹងមិនរងគ្រោះដល់កម្រិតនេះទេ»។
តារាស្រីវ័យ៣៥ឆ្នាំរូបនេះថែមទាំងបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ហើយបន្តសុំទោសឥតឈប់ឈរដោយសរសំបុត្រដោយសរសេរថា « ទាំងអស់នេះជាទំនួលខុសត្រូវរបស់ខ្ញុំ។ ខ្ញុំយល់ច្បាស់ថាការអភ័យទោសមិនអាចផ្តល់ដោយពាក្យពីរបីម៉ាត់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងខិតខំប្រឹងប្រែងកែកំហុសរបស់ខ្ញុំ និងជួយជនរងគ្រោះឲ្យជាសះស្បើយឡើងវិញ។ ទោះជាវាយឺតពេលហើយក៏ដោយ ប៉ុន្តែខ្ញុំសុំការអភ័យទោសម្តងទៀត ខ្ញុំខុសហើយ»។
គួរបញ្ចាក់ថា Jessi បានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសចុងក្រោយបង្អស់ បន្ទាប់ពីឧប្បត្តិហេតុវាយដំដែលបានកើតឡើងកាលពីថ្ងៃទី ២៩ ខែកញ្ញានៅ Apgujeong រហូតធ្លាយជាសាធារណៈ។ នៅពេលនោះ អ្នកគាំទ្ររបស់ Jessi ដែលជាអនីតិជន បានចូលទៅជិតអ្នកសិល្បៈដើម្បីថតរូប ប៉ុន្តែត្រូវបានរំលោភដោយបុរសម្នាក់ដែលជាសមាជិក Jessi ។
មិនត្រឹមតែប៉ុណ្ណឹងទេ Jessi ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការដើរចេញពីការវាយប្រហារ ដោយមិនបានការពារអ្នកគាំទ្ររបស់នាងទាំងអស់ពេលត្រឡប់ទៅក្រុមដើម្បីផឹកស្រាបន្ទាប់មក។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការខកចិត្តចំពោះនាងនៅពេលដែលនាងអះអាងថា ខ្លួនមិនស្គាល់អ្នកវាយប្រហារ និងបន្តបង្វែរបញ្ហានេះ។ ចាប់តាំងពីពេលនោះមក Jessi បានប្រឈមមុខនឹងការអត្ថាធិប្បាយព្យាបាទយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងមហាជនមួយចំនួនបានបន្សល់ទុកនូវសាររំខាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jessi កាន់តែធ្ងន់ក ក្រោយធ្លាយរូបនាង និងជនដៃដល់ជិតស្និទ្ធមិនដូចការអះអាងថាមិនស្គាល់
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


