សុខភាព
អាការទូទៅក្រោយចាក់វ៉ាក់សាំងកូវីដរួច តែគ្រូពេទ្យថាជារឿងធម្មតា កុំព្រួយបារម្ភ
ស្របពេលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ កំពុងត្រូវបានចាក់នៅក្នុងប្រទេសភាគច្រើនទូទាំងពិភពលោកនោះ វេជ្ជបណ្ឌិតចក្រភពអង់គ្លេសបាននិយាយថា វាជារឿងធម្មតាទេដែលអ្នកចាក់វ៉ាក់សាំងហើយមានអារម្មណ៍មិនស្រួលខ្លួន។

សេចក្តីណែនាំជាផ្លូវការបានបង្ហាញថា ផលប៉ះពាល់ពីវ៉ាក់សាំងកូវីដ គឺជារឿងធម្មតាទៅហើយ។
នេះអាចមានន័យថា បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដរួច អ្នកនឹងមានអារម្មណ៍នឿយហត់ ឈឺក្បាល ឈឺចាប់ឬមានរោគសញ្ញាដូចជាផ្តាសាយ ប៉ុន្តែគ្រូពេទ្យបាននិយាយថា វាមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។

សាស្ត្រាចារ្យ Martin Marshall មកពីមហាវិទ្យាល័យ Royal University of GPs បាននិយាយថា “វាជារឿងធម្មតាទៅហើយនៅពេលការចាក់វ៉ាក់សាំងភាគច្រើនសម្រាប់អ្នកជំងឺខ្លះ ជួបប្រទះផលប៉ះពាល់ស្រាល។ ប្រសិនបើចាំបាច់ យើងនឹងណែនាំឲ្យអ្នកជំងឺដោះស្រាយបញ្ហាទាំងនេះ ដោយប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជាថ្នាំប៉ារ៉ាសេតាមុលជាដើម”។

ការណែនាំរបស់រដ្ឋាភិបាលព្រមានថា វ៉ាក់សាំងអាចបណ្តាលឲ្យមានផលប៉ះពាល់ដូចជាថ្នាំពេទ្យទាំងអស់ដែរ។ ការណែនាំបានបន្ថែមទៀតថា មនុស្សភាគច្រើនគឺមានផលប៉ះពាល់ស្រាល និងមានរយៈពេលខ្លីប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែជួបប្រទះនោះទេ”។
ទោះបីជាអ្នកមានរោគសញ្ញាបន្ទាប់ពីចាក់វ៉ាក់សាំងលើកដំបូងក៏ដោយ ក៏អ្នកនៅតែត្រូវការចាក់វ៉ាក់សាំងលើកទីពីរដដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ក្រសួងប្រកាសផ្អាកចាក់វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់អ្នកចាក់លើកទី១
ចុចអាន៖ មន្ទីរពេទ្យបង្អែកស្រុកបរកែវចាក់វ៉ាក់សាំងកូវីដ១៩ដល់មន្រ្តីនគរបាល និងមន្រ្តីសុខាភិបាលចំនួន៣៦៤នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


