Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន

បានផុស

នៅ

វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព៩៦ភាគរយ ក្នុងការការពារករណីដែលបង្កឡើងដោយវីរុសដើម។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៅ ចក្រភពអង់គ្លេស។

មិនមានករណីនៃជំងឺធ្ងន់ធ្ងរ ឬការស្លាប់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទេ។

This image has an empty alt attribute; its file name is 2021-03-11t220929z_1635997524_rc2a9m9ilxyz_rtrmadp_3_health-coronavirus-novavax.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះក៏មានប្រសិទ្ធិភាពប្រហែល៨៦ភាគរយ ក្នុងការការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូង ហើយឥឡូវនេះកំពុងរាលដាលនៅចក្រភពអង់គ្លេសដែរ។ ជារួម វាមានប្រសិទ្ធិភាពប្រហែល៩០ភាគរយ បើបូកទិន្នន័យពីអ្នកដែលឆ្លងវីរុសទាំងពីរ។

ការសាកល្បងនៅចក្រភពអង់គ្លេសដែលមានការចូលរួមពីមនុស្សជាង១៥,០០០នាក់ អាយុចន្លោះពី១៨ទៅ៨៤ឆ្នាំ បានវាយតម្លៃអំពីប្រសិទ្ធភាពវ៉ាក់សាំង ក្នុងអំឡុងពេលមួយដែលមានការចម្លងខ្ពស់នៃវីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស។

This image has an empty alt attribute; its file name is 4556381b-1023-4972-9763-f6beec581508_1140x641-1024x576.jpg

ក្រុមហ៊ុន Novavax បានចាប់ផ្តើមដាក់បញ្ចូលទិន្នន័យវ៉ាក់សាំងរបស់ខ្លួន ទៅទីភ្នាក់ងារគ្រប់គ្រងផលិតផលឱសថនិងសុខភាពអង់គ្លេស (MHRA) កាលពីពាក់កណ្តាលខែមករា ដើម្បីជួយពន្លឿនដំណើរការអនុម័តឲ្យប្រើប្រាស់។

វ៉ាក់សាំងនេះអាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកយ៉ាងឆាប់បំផុតត្រឹមខែឧសភា ប្រសិនបើនិយ័តករអាមេរិកសម្រេចចិត្តថា ទិន្នន័យរបស់ចក្រភពអង់គ្លេសគឺគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត។ នាយកប្រតិបត្តិរបស់ខ្លួនបានប្រាប់ Reuters កាលពីដើមខែនេះថា វាអាចចំណាយពេលពីរបីខែទៀតប្រសិនបើពួកគេទទូចចង់ឃើញទិន្នន័យដំបូងពីការសាកល្បងនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វ៉ាក់សាំងថ្មីមួយប្រភេទ មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនដល់ទៅ៨៩ភាគរយ

ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម