ជីវិតកម្សាន្ដ
ខេម រំភើបខ្លាំង ក្រោយ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ការអនុញ្ញាតថតរូបជាមួយគូដណ្ដឹង
តារាចម្រៀងសំឡេងស្អក លោក ខេម បានបង្ហាញអារម្មណ៍រំភើបខ្លាំង បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់ការអនុញ្ញាតថតរូបជុំជាមួយគូដណ្ដឹងខ្លួន កាលពីថ្មីៗ កន្លងទៅនេះ។

តារាចម្រៀង លោក ខេម បានរៀបរាប់ដោយក្តីរំភើបថា «កូនពិតជាមានសេចក្ដីរំភើប និងមានកិត្តិយសបំផុត ហើយក៏គោរពថ្លែងអំណរអរគុណអស់ពីក្រអៅបេះដូចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលលោកបានផ្តល់មហាកិត្តិយសដល់កូនៗ ទាំងពីរនាក់ បានថតរូបជាមួយ សម្តេច»។
លោក ខេម បានបន្តទៀតថា «កូនៗ ទាំងពីរនាក់ បានថតរូបជាមួយ សម្តេច ដោយភាពសាមញ្ញគួរជាទីគោរពពោរពេញដោយក្តីស្រលាញ់ បង្កប់នូវមនោសញ្ចេតនាស្រលាញ់ និងស្និទ្ធស្នាល គួរជាទីមោទនភាពបំផុត»។

ប្រាកដណាស់ លោក ខេម កន្លងមក ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងខ្មែរល្បីឈ្មោះដែលនៅតែអាចរក្សាបានការគាំទ្រ និងភាពល្បីល្បាញ ពិសេសតម្លៃរបស់ខ្លួនជាច្រើនឆ្នាំមកហើយនៅក្នុងវិស័យសិល្បៈចម្រៀងជាង ១០ ឆ្នាំ។ ក្នុងនោះ គេក៏តែងឃើញតារាប្រុសមានដើមកំណើតពីដឹកដីខេត្តកំពង់ឆ្នាំងរូបនេះ តែងរំលេចខ្លឹមសារដាស់តឿនជាបន្តបន្ទាប់ មិនថារឿងផ្ទាល់ខ្លួន ឬជាសង្គមនោះទេ។
ជាការកត់សម្គាល់ តារាចម្រៀងសំនៀងស្អក លោក ប៉ុន សុណារិន ហៅ ខេម ដើរមកដល់ពេលបច្ចុប្បន្នត្រូវបានទស្សនិកជនមើលឃើញថា លោកជាតារាចម្រៀងប្រុសមួយរូបដែលលេចធ្លោក្នុងចំណោមអ្នកចម្រៀងរួមជំនាន់សព្វថ្ងៃ ខណៈសន្ទុះ នៃការគាំទ្រច្រើនពីសំណាក់មហាជន និងមិត្តៗ យុវវ័យ នៅតែមានទីផ្សារខ្ពស់ដូចដើម៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


