ព័ត៌មានជាតិ
ប្រតិភូកម្ពុជា៥៨នាក់ ចូលរួមប្រជុំការងារនៅខេត្តវិញភឿក ប្រទេសវៀតណាម
នៅថ្ងៃព្រឹកព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ប្រតិភូព្រះរាជាណាចក្រកម្ពុជា មកពីខេត្តចំនួន០៦ បានធ្វើដំណើរចេញពីប្រទេស ដើម្បីទៅចូលរួមប្រជុំការងារ និងចូលរួមជូនពរ ការសម្រេចបានមហាសន្និបាតបក្ស លើកទី១១ អាណត្តិ ២០២០-២០២៥ នៅខេត្ត ប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមព័ត៌មានពីច្រកព្រំដែនបានឲ្យដឹងថា គណៈប្រតិភូខេត្តទាំង០៦ មានចំនួន ៥៨នាក់ ស្រី០១នាក់ ដឹកនាំចូលរួមដោយ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងសហការី០៨នាក់, លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងសហការី ០៨នាក់, លោក ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង និងសហការី ០៩នាក់, លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងសហការី ០៩នាក់, លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម និងសហការី ១៤នាក់, លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី និងសហការី ១០នាក់។

ទោះជាយ៉ាងណាប្រភពនោះ មិនបានបញ្ជាក់ថា កិច្ចប្រជុំដែលចូលរួមដោយប្រតិភូកម្ពុជា ៦ ខេត្តនោះ នឹងលើកឡើងពីបញ្ហាអ្វីខ្លះនោះទេ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


