ជីវិតកម្សាន្ដ
Jessi រួចផុតពីសំណាញ់ច្បាប់ ក្រោយរកមិនឃើញភ័ស្ដុតាងវាយដំអ្នកគាំទ្រ
ស្ថានីយ៍ប៉ូលីស Seoul Gangnam បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើ Jessi ពាក់ព័ន្ធនឹងឧប្បត្តិហេតុវាយដំអ្នកគាំទ្រ ដែលបានកើតឡើងនាថ្ងៃទី ២៨ ខែកញ្ញា នៅតំប់ន់ Gangnam ទីក្រុងសេអ៊ូល នៅពេលដែលអ្នកគាំទ្រម្នាក់បានចូលទៅជិតរូបនាងដើម្បីថតរូប ប៉ុន្តែត្រូវបានរំលោភបំពានដោយបុរសម្នាក់ដោយគេជឿថា ជាអ្នកស្គាល់គ្នាជិតស្និទ្ធជាមួយតារាចម្រៀងរ៉េប។
យ៉ាងណា ហិង្សានេះត្រូវបានថតជាប់លើកាមេរ៉ា CCTV ក្រោយមកឃ្លិបនោះត្រូវបានចេញផ្សាយជាសាធារណៈដោយ JTBC ។ នាពេលនោះ Jessi ដើរចូលទៅក្រុមដែលវាយដំរួចក៏ដើរចេញធ្វើព្រងើយ ទង្វើរបស់នាងបាននាំឲ្យមនុស្សជាច្រើនរិះគន់ចំពោះការធ្វេសប្រហែស និងគេចពីការទទួលខុសត្រូវក្នុងស្ថានភាពដ៏អាក្រក់។
ក្រោយពេលកើតហេតុនិងរ៉េបប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ ត្រូវបានជនរងគ្រោះប្តឹងពីបទបំភិតបំភ័យ និងចោទប្រកាន់ថា បានជួយជនសង្ស័យឲ្យរត់គេចខ្លួនយ៉ាងធូររលូង។ ទីក្រោយមក នាងត្រូវចូលខ្លួនទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស Gangnam កាលថ្ងៃទី១៦ ខែតុលា។
ទោះជាយ៉ាងនេះក្តី ការស៊ើបអង្កេតមិនបានរកឃើញភស្តុតាងដែលអាចជឿជាក់បាននៃការជាប់ពាក់ព័ន្ធរបស់ Jessi ក្នុងការរំលោភបំពានពីសំណាក់ក្រុមនាងទេ។ ប៉ូលិសរកមិនឃើញភស្តុតាងនៃការគំរាមកំហែងដល់ជនរងគ្រោះ ឬជួយជនសង្ស័យឱ្យរត់គេចខ្លួននោះទេ។ ដូច្នេះហើយទើបពួកគេសម្រេចមិនបន្តការចោទប្រកាន់លើ Jessi និងឲ្យនាងរួចខ្លួនពីសំណាញ់ច្បាប់។
យ៉ាងណាមិញ ចាប់តាំងពីពាក់ព័ន្ធនឹងអំពើហិង្សាជាក្រុមលើអ្នកគាំទ្រមក ផលិតកម្ម DOD Entertainment របស់តារាចម្រៀងរ៉េបរូបនេះបានបញ្ជាក់ថា Jessi លែងនៅជាមួយក្រុមហ៊ុនទៀតហើយ ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីចុះកុងត្រាផ្តាច់មុខជាមួយគ្នាក្នុងនាមជាតារាចម្រៀង។
មិនត្រឹមតែប៉ុណ្ណឹងទេ Jessi ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការដើរចេញពីការវាយប្រហារ ដោយមិនបានការពារអ្នកគាំទ្ររបស់នាង ហើយត្រឡប់ទៅក្រុមដើម្បីផឹកស្រាបន្ទាប់។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការខកចិត្តចំពោះនាងនៅពេលដែលនាងអះអាងថា ខ្លួនមិនស្គាល់អ្នកវាយប្រហារ និងបន្តបង្វែរបញ្ហានេះឥតឈប់ឈរ។ ចាប់តាំងពីពេលនោះមក នាងបានប្រឈមមុខនឹងការអត្ថាធិប្បាយព្យាបាទយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងមហាជនមួយចំនួនបានបន្សល់ទុកនូវសាររំខាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jessi សុំការអភ័យទោសពីជនរងគ្រោះដែលរងហិង្សា ក្រោយធ្ងន់ ក ខ្លាំង រឿងកុហកមិនស្គាល់ជនដៃដល់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន