ព័ត៌មានជាតិ
មនុស្សជិត៧០០នាក់នៅខេត្តកោះកុង រត់ប្រណាំង ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ
អាជ្ញាធរខេត្ត មន្រ្តីរាជការ និងពលរដ្ឋជិត៧០០នាក់នៅក្នុងខេត្តកោះកុង បាននាំគ្នារត់ប្រណាំងដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧១ឆ្នាំ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍។

យ៉ាងហោចណាស់ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធជិត៧០០នាក់ ស្មើ៦សញ្ជាតិ បានប្រកួតរត់ប្រណាំងដោយរត់រយៈចម្ងាយចំនួន៤វិញ្ញាសារទៅតំបន់នីមួយៗក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ថា រដ្ឋបាលខេត្តតែងរៀបចំកម្មវិធីសប្បាយ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ក៏ដូចជាសុខភាព ដើម្បីអបអរសាទរពិធីបុណ្យសំខាន់ៗទាំងនោះនៅក្នុងប្រទេសកម្ពុជា។

លោកស្រីអភិបាលខេត្ត បន្ថែមទៀតថា ជាក់ស្តែងថ្ងៃនេះ មានការរត់ប្រណាំងអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៧១ឆ្នាំ ដោយមាន៤វិញ្ញាសារផ្តើមចេញពីវិមានស្តូប។ ក្នុងនោះទី១ វិញ្ញាសាររយៈចម្ងាយ៣គីឡូម៉ែត្រមានមនុស្សចូលរួម៩០នាក់។ វិញ្ញាសារទី២ រយៈចម្ងាយ៧.១គីឡូម៉ែត្រ មានអ្នកចូលរួមរត់៤៧៦គីឡូម៉ែត្រ។ វិញ្ញាសារទី៣ រយៈចម្ងាយ២១គីឡូម៉ែត្រមានមនុស្សចូលរួម១២នាក់ និងវិញ្ញាសារទី៤ រយៈចម្ងាយ៤២គីឡូម៉ែត្រមានមនុស្សចូលរួម៤២នាក់។

បើតាមការផ្តល់របាយការណ៍គណៈកម្មការរៀបចំការរត់ប្រណាំងនេះ ក៏មានជនបរទេសចំនួន៦សញ្ជាតិចូលរួមប្រកួតផងដែរ ក្នុងមានមាន-អាហ្រិកខាងត្បូង ចិន វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន។ លោកស្រី មិថុនា ភូថង គូសបញ្ជាក់ ការរត់ប្រណាំងនេះ មិនត្រឹមតែចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិប៉ុណ្ណោះទេ ពោលគឺវាជួយឱ្យសុខភាពល្អតាមរយៈការបញ្ចេញជាតិពុលពីក្នុងខ្លួន។ ម៉្យាងទៀត ក៏ផ្សាយអំពីកិច្ចអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធក្នុងខេត្តទៅកាន់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ។

ដោយឡែកតំណាងអ្នកចូលរួមរត់ប្រណាំង បានសម្តែងក្តីរីករាយពេលបានចូលរួមរត់ប្រណាំងនៅពេលនេះ ក្រោមការផ្តួចផ្តើមរបស់លោកជំទាវអភិបាលខេត្ត គ្រានេះជាលើកទី២ហើយដែលពួកគាត់ចូលរួមរត់ប្រណាំង។
លោក អ៊ុក រ៉ូហីត ជាអ្នកទទួលជ័យលាភីរត់ប្រណាំងបានលេខ១ រយៈចម្ងាយ២១គីឡូម៉ែត្រ និងកញ្ញា កាន់ ស្រីរ័ត្ន ជាអ្នកទទួលបានជ័យលាភីរត់ប្រណាំងលេខ១រយៈចម្ងាយ៧.១គីឡូម៉ែត្រ បានឱ្យដឹងស្រដៀងគ្នាថា ពួកគេពិតជាសប្បាយរីករាយដែលបានចូលរួមការប្រកួតនេះ ។ ហើយនេះជាលើកទី២សម្រាប់ពួកគេដែលបានរត់នៅខេត្តកោះកុង។

តំណាងកីឡាករទាំង២ដដែល បន្តថា ការដែលពួកគេចូលរួមរត់នៅថ្ងៃនេះ ដើម្បីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ និងដើម្បីសុខភាពរឹងមាំតាមរយៈការបញ្ចេញជាតិពុលពីក្នុងខ្លួន។ ម៉្យាងទៀត ក៏ជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តកោះកុងទៅកាន់ពិភពលោកផងដែរតាមរយៈព្រឹត្តការណ៍រត់នេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


