កីឡា
លើកទឹកចិត្តដ៏សំខាន់ សាវែង សំណាង ត្រូវបានកោះហៅចូលជម្រើសជាតិ
អ្នកចាំទីរបស់ក្លិបភ្នំពេញក្រោន សាវែង សំណាង ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាក្នុងការធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសកាតារយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី១២ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សាវែង សំណាង ជាអ្នកចាំទីមួយរូបដែលកម្រត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិណាស់កន្លងមក បើទោះជារូបគេធ្វើបានល្អនៅក្លិបក៏ដោយ។ នៅក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនបានញឹកញាប់ ស្របពេលអ្នកចាំទីដៃទី១ អុំ វិចិត្រ មានរបួស ហើយរូបគេបានកំពុងជួយឲ្យភ្នំពេញក្រោនមិនទាន់ស្គាល់បរាជ័យសោះនៅលីគកំពូលកម្ពុជា។
ដោយឡែកអ្នកចាំទីនៅក្លិបវិសាខាមិនត្រូវបានកោះហៅទេជំនួសវិញដោយអ្នកចាំទីវ័យក្មេងរបស់ណាហ្គាវើលដ៍ រ៉េត លីហេង រួមជាមួយអ្នកចាំទីព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា។
ជាមួយគ្នានេះ ខ្សែបម្រើប្រយុទ្ធរបស់ ក្លិបអង្គរថាយហ្គឺរគឺ គី រីណា ក៏ត្រូវបានកោះហៅចូលជម្រើសជាតិជាថ្មី បន្ទាប់ពីរូបគេបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជួយក្លិបនៅក្នុងរដូវកាលនេះកំពុងឈរលំដាប់កំពូលទាំង៤។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសកាតារយៈពេល៥ថ្ងៃជាការត្រៀមខ្លួនសម្រាប់ពានរង្វាន់អាស៊ានកម្រិតទី១ ASEAN Championship នៅចុងឆ្នាំ២០២៤ ប៉ុន្តែនៅមិនទាន់ដំណឹងផ្លូវការពីការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ក្នុងខែវិច្ឆិកានេះឡើយ។
ព្រះខ័នរាជស្វាយរៀង ជាក្លិបដែលមានកីឡាករជាប់ច្រើនជាងគេរហូតដល់៨នាក់ ខណៈភ្នំពេញក្រោន ជាប់៦នាក់ វិសាខាជាប់៤នាក់ បឹងកេត ជាប់២នាក់ ណាហ្គាវើលដ៍ ជាប់២នាក់ និងអង្គរថាយហ្គឺរ ជាប់១នាក់៕

កីឡាករទាំង២៣នាក់
ភ្នំពេញក្រោន
- យូឌៃ អូកាវ៉ា
- អ៊ន ចាន់ប៉ូលីន
- សាវែង សំណាង
- សឿត បារាំង
- យ៉ើ ម៉ូស្លីម
- លឹម ពិសុទ្ធ
ព្រះខ័នរាជស្វាយរៀង
- ញាណ សុស៊ីដាន
- មីហ្ស៊ូណូ ហ៊ីការ៉ុ
- សឿយ វិសាល
- សារ៉េត គ្រីយ៉ា
- ថេឡរ នីកូឡាស់
- គឹម សុខយុទ្ធ
- វីរៈ ដារ៉ា
- មិន រតនៈ
វិសាខា
- កាន់ ម៉ូ
- សារ ទី
- ឡេង ណូរ៉ា
- ស រតនា
ណាហ្គាវើល៍
- សុះ ស៊ូហាណា
- រ៉េត លីហេង
បឹងកេត
- សៀង ចន្ធា
- តាំង ប៊ុនឆៃ
អង្គរថាយហ្គឺរ
- គី រីណា
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


