Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ ក្នុង​រយៈ​ពេល​ ១០ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល ១០ ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមសម្រេចបាន​ទឹកប្រាក់​ជាង ៦,៤១ ពាន់លានដុល្លារ កើនឡើងពី ៥,២៧ ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ​ស្មើនឹង ២១,៧ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE បានបង្ហាញថា ជាមួយនិងទំហំនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មានទំហំទឹកប្រាក់ប្រមាណ ២,៩៦ ពាន់លានដុល្លារ កើនឡើង ៣១,២ ភាគរយ និងវៀតណាមនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ ៣,៤៥ ពាន់លានដុល្លារ កើនឡើង ១៤,៥ ភាគរយ។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជ​កម្មទ្វេ​ភា​គី​​រវាង​កម្ពុជា-វៀតណាម មានភាពល្អប្រសើរ ប្រទាក់ក្រឡា​ និងស៊ីជម្រៅ។

លោក បញ្ជាក់ថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួន លើសពីការផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពី​ពាណិជ្ជកម្មទំនិញ​អាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤​ នេះថា កម្ពុជានាំចេញកសិផលទៅវៀតណាម មានកំណើន ដោយសារតែកិច្ចព្រៀមព្រៀងពាណិជ្ជកម្មអន្តរជាតិមួយចំនួន គឺផ្អែកលើកត្តាអាកាសធាតុដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលនៅវៀតណាម និងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជានាំចេញបានច្រើន ជាពិសេសកសិផលស្បៀងអាហារ។

ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែក​វៀតណាម​ នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម