ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់កងកម្លាំងបន្តអនុវត្តឱ្យបានសកម្មជាមួយរដ្ឋាភិបាល សំដៅរួមគ្នាថែរក្សាបរិយាកាសសង្គម
ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានអំពាវនាវដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចបន្តអនុវត្តឱ្យបានសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ ពិសេសការរួមចំណែកបម្រើដល់ការរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗនានានៅកម្ពុជាឱ្យប្រព្រឹត្តទៅដោយជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអំពាវនាវដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដូច្នេះថា៖ «សូមបន្តចូលរួមអនុវត្តឱ្យបានសកម្ម ផុលផុសនូវបទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តជំរុញផ្សព្វផ្សាយ និងចលនាកៀរគរការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» សំដៅរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ»។

ការអំពាវនាវរបស់ប្រមុខក្រសួងមហាផ្ទៃខាងលើ បានធ្វើឡើងក្រោយភាពជោគជ័យនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ឆ្នាំ២០២៤នេះ ប្រកបដោយជោគជ័យ ដែលក្នុងនោះ ក៏មានចំណែកនៃការចូលរួមរបស់រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់ពីតួអង្គទាំងនេះ ដែលបានយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តដ៏មោះមុត ចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ។
លោក ថា ការលះបង់របស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច គឺធានាបានបរិយាកាសសង្គម អំណោយផលបម្រើដល់ការរៀបចំនូវកម្មវិធីសិល្បៈ កីឡា និងទស្សនីយភាពផ្សេងៗយ៉ាងក្លៀវក្លារស់រវើក ដើម្បីអបអរនូវព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ជាពិសេសញ៉ាំងឱ្យប្រជាពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា រួមទាំងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី បានចូលរួមកំសាន្តសប្បាយ និងទទួលបានបទពិសោធន៍ល្អៗពីកម្ពុជា ព្រមទាំងរួមចំណែកផ្សព្វផ្សាយនូវប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងលើកស្ទួយកិត្យានុភាពជាតិកាន់តែថ្កុំថ្កើងលើឆាកអន្តរជាតិ។ នេះបើតាមសារលិខិតរបស់លោក ស សុខា ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ញើជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

តាមរយៈជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទស ចាត់ទុកថា ជាស្នាដៃ និងសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រមួយទៀតរបស់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ហើយក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ដល់ការបង្កើនទំនុកចិត្តកាន់តែមុតមាំ និងបង្ហាញទៅកាន់ សកលលោកអំពីការបន្តធានាបានយ៉ាងរឹងមាំនូវសន្តិភាពពេញបរិបូរណ៍នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញគោលការណ៍ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅធ្វើយ៉ាងណាបន្តថែរក្សាបានគង់វង្សសុខសន្តិភាព និងស្ថិរភាពជាតិ ធានាដល់ប្រក្រតីភាពសម្រាប់សង្គមជាតិ និងជំរុញដំណើរការអភិវឌ្ឍរីកចម្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


