ព័ត៌មានអន្ដរជាតិ
លោក ស៊ី ប្រកាសពីវិធានការសេដ្ឋកិច្ច ដើម្បីជំរុញប្រទេសកំពុងអភិវឌ្ឍ នៅកិច្ចប្រជុំកំពូល G20
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសអំពីគោលនយោបាយផ្ដល់ប្រយោជន៍សេដ្ឋកិច្ចមួយចំនួន ដែលរៀបចំឡើងដើម្បីគាំទ្រប្រទេសលោកខាងត្បូង ដែលសំដៅលើប្រទេសកំពុងអភិវឌ្ឍ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង២០ (G20) នៅទីក្រុង រីយ៉ូ ដេ ជេណេរ៉ូ ប្រទេសប្រេស៊ីល។
តាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក ស៊ី បាននិយាយថា ប្រទេសចិននឹងគាំទ្រដល់ការអភិវឌ្ឍសកលជាមួយនឹងសកម្មភាពចំនួន៨ រួមទាំងការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ «គុណភាពខ្ពស់» ដែលជាគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក។
លោកក៏បានប្រកាសផងដែរថា ចិន រួមជាមួយប្រេស៊ីល អាហ្រ្វិកខាងត្បូង និងសហភាពអាហ្រ្វិក កំពុងចាប់ផ្តើម «គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវិទ្យាសាស្ត្របើកចំហ» ដែលបង្កើតឡើងដើម្បីជំរុញនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅកាន់ប្រទេសកំពុងអភិវឌ្ឍ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ លោក ស៊ី ថ្លែងយ៉ាងដូច្នេះថា៖ «ចិនគាំទ្រ G20 ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ជាប្រយោជន៍ដល់ប្រទេសលោកខាងត្បូង» ដោយបន្ថែមថា ការនាំចូលរបស់ចិនពីប្លុកប្រទេសទាំងនេះ រំពឹងថានឹងកើនឡើងដល់ទៅ ៨ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០។
លោកបន្តថា៖ «ចិនតែងតែជាសមាជិកនៃប្រទេសលោកខាងត្បូង ដែលជាដៃគូអាចទុកចិត្តបាន និងយូរអង្វែង និងជាសកម្មជន និងអ្នកអនុវត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ពិភពលោក»។
ខណៈកំណើនឥទ្ធិពលរបស់លោកខាងត្បូងក្នុងប្លុក G20 បានបង្កឱ្យមានភាពមិនស្រួលមួយចំនួនក្នុងចំណោមប្រទេសអភិវឌ្ឍនោះ វាបង្ហាញពីឱកាសសម្រាប់ប្រទេសចិន ដែលផ្តល់ទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជិតស្និទ្ធរបស់ខ្លួនជាមួយប្រទេសកំពុងអភិវឌ្ឍភាគច្រើន ជាពិសេសនៅទ្វីបអាហ្រ្វិក ដែលមានចិនជាអ្នកផ្តល់ប្រាក់កម្ចីធំ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


