ព័ត៌មានជាតិ
ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បំភ្លឺបន្ថែមជុំវិញករណីនាយប៉ុស្តិ៍ឬស្សីកែវបាញ់បោះសេរី
អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័សនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺព័ត៌មានបន្ថែមជុំវិញករណីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ បាញ់បោះចំនួន ២ គ្រាប់ កើតចេញពីការអាក់អន់ចិត្តនឹងគ្នារវាងលោកនាយប៉ុស្ដិ៍ និងគណៈកម្មការទូកង ក្រោយបញ្ចប់ការចូលរួមប្រកួតប្រណាំងទូកនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះផង។

យោងតាមសេចក្តីបំភ្លឺព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធករណី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វបាញ់បោះសេរី ចំនួន ២ គ្រាប់ បើតាមស្នងការនគរបាលខេត្តក្រចេះបានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល ១៨យប់ ពិតជាមានករណីផ្ទុះអាវុធចំនួន ២គ្រាប់ នៅចំណុចក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ ដែលបង្កឡើងដោយនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិតប្រាកដមែន។ ភ្លាមៗនោះ ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ចុះទៅដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឬស្សីកែវ និងបានធ្វើការកោះហៅអ្នកពាក់ព័ន្ធនៅនឹងករណីនេះមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ។
ក្រោយពីការសាកសួរបំភ្លឺភាគីពាក់ព័ន្ធឃើញថា ការដែលបណ្តាលឲ្យមានការផ្ទុះអាវុធនេះ កើតចេញពីការអាក់អន់ចិត្តនឹងគ្នារវាងលោកនាយប៉ុស្ដិ៍ និងគណៈកម្មការទូកង ដែលមិនបានអញ្ជើញរូបលោកចូលរួមកិច្ចប្រជុំនពេលទូលងវិលត្រឡប់មកពីប្រកួតនៅរាជធានីភ្នំពេញវិញ។
លោកនាយប៉ុស្ដិ៍ បានទទួលស្គាល់ថា ពិតជាបានផ្ទុះអាវុធនៅក្រោយប៉ុស្ដិ៍នគរបាលរដ្ឋបាល ដោយបាញ់ឡើងលើសំដៅទៅទន្លេទិសខាងត្បូង។ ចំពោះករណីខាងលើនេះ ស្នងការនគរបាលខេត្ត បានធ្វើការផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកនាយប៉ុស្ដិ៍ និងយកមកអនុវត្តវិន័យនៅការិយាល័យបុគ្គលិកនៃស្នងការនគរបាលខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


