កីឡា
មូលហេតុ Man Utd ឲ្យ Eriksen ចាកចេញដោយគ្មានតម្លៃខ្លួន
ខ្សែបម្រើ Christian Eriksen នឹងចាកចេញពីក្លិបបិសាចក្រហម Manchester United ដោយគ្មានតម្លៃខ្លួនក្រោយកិច្ចសន្យានឹងបញ្ចប់នៅឆ្នាំ២០២៥។

ក្លិបបិសាចក្រហម Manchester United នឹងរៀបចំក្រុមជាថ្មី។ ពួកគេបានផ្ដោតសំខាន់លើយុវជន និងកាត់បន្ថយកីឡាករវ័យចំណាស់ ដែលមានប្រាក់ឈ្នួលខ្ពស់។ មូលហេតុនេះហើយបាននាំឲ្យក្លិបនឹងបញ្ចេញកីឡាករវ័យចំណាស់មួយចំនួន។ យោងតាម TeamTalk ថា មិនមានការសង្ស័យទេក្លិប Man United នឹងឲ្យខ្សែបម្រើ Eriksen ចាកចេញពីក្លិប នៅឆ្នាំ២០២៥។

កីឡាករ Eriksen បានចូលរួមជាមួយ Manchester United ដោយគ្មានតម្លៃខ្លួន ក្រោមការដឹកនាំរបស់លោក Erik ten Hag ។ រដូវកាលដំបូង រូបគេបានលេងបាន៤៤ប្រកួត ប៉ុន្តែកាលពីឆ្នាំមុនកីឡាករវ័យក្មេង Kobbie Mainoo បង្ហាញខ្លួនបានល្អទើបធ្វើឲ្យ Eriksen មិនសូវបានលេង ខណៈប្រាក់ឈ្នួល១៨ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។
ក្រោយការចាកចេញរបស់ Eriksen ក្លិប Manchester United ត្រូវបានភ្ជាប់ជាមួយកីឡាករល្អៗជាច្រើនដូចជា ខ្សែបម្រើក្រូអាត Martin Baturina និងខ្សែការពារកណ្តាលរបស់ Bayer Leverkusen កីឡាករ Jonathan Tah៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


