Connect with us

ជីវិតកម្សាន្ដ

ក្រុមការងារម្នាក់ ពួនក្រោមរ៉ូប IU កំឡុងពេលច្រៀង សូម្បីតែ IU ក៏មិនដឹងខ្លួន

បានផុស

នៅ

កាលពីថ្មីៗនេះ IU ដែលជាតារាចម្រៀងទោលដ៏ល្បីល្បាញ ក្នុងវិស័យ Kpop បានបង្ហោះវីដេអូមួយទៅក្នុងយូធូបបង្ហាញអំពីឈុតក្រោយឆាកខនសឺត HEREH World Tour របស់នាង​ ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ចំពោះរឿងដ៏ហួសចិត្តមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងនោះ IU បានភ្ញាក់ផ្អើលជាមួយនឹងហេតុការណ៍ដែលកើតឡើងកំឡុងពេលនាងឡើងច្រៀងបទ Last Fantasy លើឆាកតន្ត្រីរបស់ខ្លួន កាលពីពេលកន្លងទៅ ដែលនាងបានស្លៀករ៉ូបមានលក្ខណៈប៉ោង។ នៅក្រោមឆាក ពេលដែល Stylist ឈ្មោះ Hyesunនាំ IU ឡើងឆាក តាមរយៈជណ្ដើរយន្ដឆាក មានហេតុការណ៍មួយបានកើតឡើង។

អ្វីដែលធ្វើឲ្យ IU បើកភ្នែកធំៗនោះគឺ នាងមិនបានដឹងទេថា Stylist របស់នាង បានពួននៅក្នុងរ៉ូបមួយនេះ ពេលរយៈពេល៦នាទី ស្មើនឹងសម្ដែងចប់មួយបទនោះឡើយ។ ព្រោះតែកំឡុងពេលនាំ IU ឡើងឆាក Hyesun ចេញពីលើឆាកមិនទាន់ ក៏បានជាប់នៅជាមួយនាងនៅលើឆាក​ ហើយមិនដឹងធ្វើយ៉ាងម៉េចក៏បើករ៉ូបតារាស្រីរូបនេះ ចូលពួនតែម្ដង​ ដើម្បីកុំឲ្យខូចការច្រៀង រអាក់រអូលដល់ការសម្ដែងរបស់ IU។

យ៉ាងណាមិញ គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ ថា មានមនុស្សម្នាក់នៅក្នុងរ៉ូបរបស់ IU ពេលនាងកំពុងច្រៀងនៅនឹងមុខហ្វេនរាប់ម៉ឺននាក់។ ដោយសារតែភាពវ័យឆ្លាតរបស់ Hyesun ដែលបានគិតរហ័ស បានជួយឲ្យការសម្ដែងរបស់ IU ប្រព្រឹត្តិឡើងទៅយ៉ាងរលូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម