ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកទឹកចិត្តឱ្យស្ត្រីគ្រប់រូបផ្តោតសំខាន់លើសុខភាពខ្លួន ជាពិសេសគឺសុខភាពភ្នែក
លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកទឹកចិត្តឱ្យស្ត្រីគ្រប់រូបត្រូវផ្តោតសំខាន់លើសុខភាពខ្លួនឱ្យបានច្រើន ជាពិសេសគឺសុខភាពភ្នែកតែម្តង ខណៈក្នុងចំណោមមនុស្សដែលមានអាយុ៥០ឆ្នាំឡើង គឺស្រ្តីមានអត្រាពិការភ្នែក២ដង ច្រើនជាងបុរស។

លោកស្រី លើកឡើងបែបនេះនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «សមភាពយេនឌ័រ និងសុខភាពភ្នែក»។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងពីការយកចិត្តទុកដាក់ថែទាំសុខភាពភ្នែកជាប្រចាំ និងការស្វែងរកសេវាប្រឹក្សា ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្នែកនៅពេលដែលភ្នែកមានភាពមិនប្រក្រតីណាមួយកើតឡើង។ ជាមួយគ្នានេះ លោកស្រី ក៏លើកទឹកចិត្តឱ្យស្រ្តីគ្រប់រូប ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួនឱ្យបានច្រើន ជាពិសេសគឺសុខភាពភ្នែកនេះតែម្តង។

លោកស្រី អុឹង កន្ថាផាវី បានបញ្ជាក់ថា៖ «ក្នុងចំណោមមនុស្សចាស់ ៥០ឆ្នាំឡើង ស្ត្រីមានអត្រាពិការភ្នែក ២ដង ច្រើនជាងបុរស (បុរសមាន ១.៦% ចំណែកស្រ្តីមាន ៣.២%)។ ប៉ុន្តែបើយើងពិនិត្យមើលទៅលើតួលេខអ្នកជំងឺទទួលបានការព្យាបាល និងបកបាយភ្នែកវិញ គឺបុរសទទួលបាន ៧៨.៥% រីឯស្រ្តីទទួលបានត្រឹមតែ ៦៨.៥% ប៉ុណ្ណោះ។ បើយើងមើលទៅលើកត្តាឧបសគ្គប្រឈមក្នុងការទទួលបានសេវាព្យាបាល គឺ ១៥.៤%នៃស្រ្តី ឆ្លើយថាមិនមានថវិកាទៅទទួលការព្យាបាល រីឯបុរសវិញមានតែ ៩.៥%ទេ»។

សូមជម្រាបថា កម្មវិធីខាងលើ មានគោលបំណង ផ្សព្វផ្សាយអំពីវិធីសាស្រ្តនៃការថែទាំភ្នែក និងរួមចំណែកក្នុងការធានាបាននូវការទទួលបានសេវាថែទាំភ្នែកប្រកបដោយគុណភាព សមភាព និងនិរន្តរភាព សម្រាប់អ្នកដែលមានតម្រូវការចាំបាច់ ជាពិសេសសម្រាប់ស្រ្តី កុមារី ជនមានពិការភាព និងជនងាយរងគ្រោះនៅមូលដ្ឋាន រួមទាំងផ្តល់ជូននូវការពិនិត្យ ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋនៅសង្កាត់កន្ទោក ខណ្ឌកំបូលសរុបចំនួន៦០០នាក់ រួមទាំងការផ្តល់វ៉ែនតា ថ្នាំបន្តក់ភ្នែក និងមានការបញ្ជូនទៅទទួលសេវាវះកាត់ភ្នែក នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


